adverise with khmeread This tea cleanses liver  dissolves kidney stones   obliterates cancer cells

តែ​នេះ​ជួយ​សម្អាត​ថ្លើម រំលាយ​គ្រោះតម្រងនោម និង​បំផ្លាញចោល​កោសិកា​មហារីក​

    ​រុក្ខជាតិ​ដែលមាន​អត្ថប្រយោជន៍​បំផុត​មួយ​លើ​ផែនដី​គឺ​ខ្ញី​។ ខ្ញី​មានគុណ​សម្បត្តិ​ផ្នែក​វេជ្ជសាស្ត្រ​ច្រើនសន្ធឹក​សន្ធាប់ ក្នុងនោះ​មានដូចជា ការកាត់បន្ថយ​ការ​ហើម ជំរុញ​ការរំលាយ​អាហារ និង​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​។

​    ​ខ្ញី​ផ្ទុក​សារធាតុ​សំខាន់ៗ​បី ដូចជា Gingerol, Shogaol និង Zingerone​។ សារធាតុ​ទាំងបី​នេះ​មាន​ប្រសិទ្ធភាព​ប្រឆាំង​ប៉ារ៉ាស៊ីត ប្រឆាំង​ផ្សិត ប្រឆាំង​វីរុស និង​ប្រឆាំង​បាក់តេរី ជាហេតុ​ជួយ​សម្រាល​ការឈឺចាប់ ជំរុញ​សុខភាព​បេះដូង សម្រាល​ជំងឺហឺត ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ជំរុញ​ការរំលាយ​អាហារ​។

​    ​* អត្ថប្រយោជន៍​តែ​ទឹក​ខ្ញី​
​    ​តែ​ទឹក​ខ្ញី​គឺជា​ឱសថ​អស្ចារ្យ​សម្រាប់​ព្យាបាល​ឈឺ​សាច់ដុំ ផ្តាសាយ​តូច ផ្តាសាយធំ និង​ឈឺក្បាល​។ ភេសជ្ជៈ​នេះ​ពិតជា​អាច​បំផ្លាញ​វីរុស​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​ផ្តាសាយ ឈឺបំពង់ក និង​ផ្តាសាយ​តូច​។

​    ​ក្រៅពីនេះ តែ​ខ្ញី​មួយ​កែវ​រៀងរាល់ថ្ងៃ​អាចជួយ​បន្ថយ​ហានិភ័យ​នៃ​ជំងឺស្ត្រូក (​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​) ព្រោះ​ខ្ញី​បាន​រំលាយ​កំណកខ្លាញ់ ដែល​ធ្វើឱ្យ​ស្ទះ​សរសៃឈាម​ធំ​។

​    ​ជាងនេះទៅទៀត ដោយសារ​ខ្ញី​មាន​ជាតិ​ហឹរ​ក្តៅ ដូច្នេះ​បន្លែ​មួយ​នេះ​ពិត​ជាមាន​សមត្ថភាព​ជំរុញ​លំហូរ​ឈាម​ឱ្យ​ប្រសើរឡើង និង​ជួយ​បញ្ជូន​អុកស៊ីសែន សារជាតិ​រ៉ែ និង​វីតាមីន​ចូលទៅ​កោសិកា​ក្នុង​រាងកាយ​។

​    ​បន្ថែម​ពីលើ​នេះ​ទៀត ការផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​កម្រិត​ខ្ពស់​ក្នុង​ខ្ញី​នឹង​ជួយ​កម្ចាត់​មេរោគ​បាន​ដោយ​ជោគជ័យ និង​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​ល្អប្រសើរ​។

​    ​* របៀប​ធ្វើ​ទឹក​ខ្ញី​
​    ​គ្រឿងផ្សំ​
​    ​- ទឹកឃ្មុំ​សុទ្ធ (​តាម​ពេញចិត្ត​ផ្ទាល់ខ្លួន​)
​    ​- ខ្ទិះដូង (​តាម​ពេញចិត្ត​ផ្ទាល់ខ្លួន​)
​    ​- ម្សៅ​រមៀត ១/៤ នៃ​ស្លាបព្រា​បាយ​
​    ​- ម្សៅ​ខ្ញី ១/៤ នៃ​ស្លាបព្រា​បាយ​
​    ​- ទឹក ១ កែវ (០,៥ លីត្រ​)

​    ​* របៀប​ធ្វើ​
​    ​របៀប​ធ្វើ​តែ​នេះ​គឺ​ងាយស្រួល​ខ្លាំងណាស់​។ បន្ទាប់ពី​ដាក់​ម្សៅ​រមៀត និង​ខ្ញី​ចូលក្នុង​ទឹក​ពុះ​រួច សូម​បន្ថយ​ភ្លើង ហើយ​ទុកឱ្យ​វា​ពុះ​រ៉ុយ ៧ ទៅ ១០ នាទី​។

​    ​ដាក់​ខ្ទិះដូង​ចូល រួច​ស្រិត​ទឹក​ដាក់​ក្នុង​កែវ​មួយ​។ ដើម្បី​បន្ថែម​រសជាតិ លោកអ្នក​អាចដាក់​ទឹកឃ្មុំ​ចូល​។ រួច​សូម​រីករាយ​ទទួលទាន​វា​ឱ្យបាន​រៀងរាល់ថ្ងៃ​ជាប្រចាំ​រាល់ពេល​ព្រឹក​ពោះ​ទទេរ​ដើម្បី​សម្អាត​ថ្លើម រំលាយ​គ្រោះតម្រងនោម និង​សម្លាប់​កោសិកា​មហារីក ដែល​បម្រុង​នឹង​លូតលាស់​ក្នុង​រាងកាយ​៕

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់