តើនឹងមានអ្វីកើតឡើងនៅពេលអ្នកញ៉ាំតែដំឡូងបារាំងសុទ្ធរយៈពេល២ខែ?

លោក Chris Voigt នាយកប្រតិបត្តិនៃគណៈកម្មការដំឡូងរបស់រដ្ឋវ៉ាស៊ីនតោនទំនងជាស្រឡាញ់ការងាររបស់គាត់ និងចង់បញ្ជាក់ពីរឿងនេះដោយសន្យាមិនបរិភោគអ្វីក្រៅពីដំឡូងរយៈពេល ៦០ ថ្ងៃ។

របៀបដែលគាត់សាកល្បងនោះគឺ៖
១. Chris នឹងបរិភោគដំឡូងបារាំង ២០ ដុំរៀងរាល់ថ្ងៃពេញមួយខែ។
២. ចំនួនដំឡូងបារាំងមានកំណត់ក្នុងការបរិភោគ ដើម្បីទទួលបានកាល់ឡូរីដែលគាត់ត្រូវការ។
៣. ហើយគាត់មិនត្រូវអនុញ្ញាតឱ្យបរិភោគអ្វីក្រៅពីដំឡូងបារាំងនោះឡើយ។

រាល់ដំឡូងបារាំងដែលគាត់ត្រូវបរិភោគចំនួន​ ២០ ដុំនោះ គឺត្រូវមានទម្ងន់ ៣គីឡូកន្លះ ដើម្បីរក្សាទម្ងន់របស់គាត់។

Sue Butkus អ្នកជំនាញអាហារូបត្ថម្ភមកពីសាកលវិទ្យាល័យ Washington State ជឿថា របបអាហារដំឡូងបារាំងវាខ្វះសារធាតុចិញ្ចឹមមួយចំនួន តែវានៅតែមានវីតាមីន និងសារធាតុរ៉ែជាច្រើនមុខដដែល។ ក្រៅពីត្រលាន់នឹងរសជាតិ មនុស្សច្បាស់ជាឆ្ងល់ថាតើវាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពដែរ ឬក៏យ៉ាងណា។

Chris បានសារទរ និងជំរុញមនុស្សចូលរួមធ្វើដូចគាត់ ហើយមានមូលហេតុមួយចំនួន ដែលអ្នកត្រូវធ្វើតាមគាត់។
* តម្លៃថោក។
* ជាអាហារធម្មជាតិសម្រាប់អ្នកបរិភោគ ដោយមិនឆ្លងកាត់ការចម្អិនអ្វីច្រើន និងគ្មានសារធាតុគីមី។
* ដំឡូងបារាំងផ្ដល់សុខភាពល្អ ដោយសារតែសារធាតុចិញ្ចឹម វីតាមីន ជាតិខ្លាញ់រលាយ និងសារធាតុចម្រុះច្រើនទៀត។

ថ្វីបើវាល្អសម្រាប់រាងកាយមនុស្ស តែវាមិនមានប្រភពសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលយើងត្រូវការ ក្នុងការបរិភោគជាប្រចាំថ្ងៃនោះទេ។ ហើយនេះជាអ្វីកើតឡើងនៅពេល Chris បានបរិភោគវាចំនួន ២ ខែ។
* អត់កម្លាំង
* ឡើងទម្ងន់
* កម្រិតជាតិស្ករក្នុងឈាមមានបញ្ហាដោយសារតែបរិមាណកាបូនអ៊ីដ្រាតខ្ពស់នៅក្នុងសារពាង្គកាយ។
* អវត្តមានសារធាតុចិញ្ចឹម ដែលរាងកាយត្រូវការ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16