ការស្រាវជ្រាវមួយនៅអង់គ្លេសបង្ហាញថា ទូរស័ព្ទ iPhone ងាយ Hack ជាងទូរស័ព្ទម៉ាកដទៃទៀត ដល់ទៅ ១៦៧ ដង

វេបសាយ Case24.com បានធ្វើការស្រាវជ្រាវមួយ ដែលរួមមាន iPhone គឺ ១៦៧ ដងងាយគេ Hack បើប្រៀបធៀបនឹងទូរស័ព្ទម៉ាកផ្សេងទៀត។ ហើយទិន្នន័យដែលទទួលបាន គឺពី Google ក្នុងប្រទេសអង់គ្លេស ដែលផ្អែកទៅលើចំនួនអ្នកស្វែងរកម៉ូដែលទូរស័ព្ទណាដែលងាយរងគ្រោះជាងគេ។

ក្រុមហ៊ុនបានរកឃើញអ្នកប្រើប្រាស់ជាង ៤ ម៉ឺននាក់បានស្វែងរករបៀប Hack ទូរស័ព្ទដៃ iPhone ខណៈទូរស័ព្ទផ្សេងទៀតមិនសូវមានអ្នកស្វែងរកនោះទេ។

ហើយភាគច្រើនដែលគេ Hack ចូលទូរស័ព្ទនោះ គឺកម្មវិធីបណ្ដាញសង្គម Instagram និងលេខពីរ Snapchat លេខបី Whatsapp៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16