adverise with khmeread 12443263 968446346575109 866044499 n

មនុស្ស​តិចតួច​ណាស់ដែ​ល​មាន​ខ្សែ​គ្រូបាធ្យាយ​លើ​បាតដៃ​, តើ​លោក​អ្នកមាន​ខ្សែ​នេះដែរ​ទេ​?

    ​តាម​អប្បិយ​ជំនឿ មនុស្ស​ដែលមាន​ខ្សែ​មួយ​លើ​បាតដៃ​ស្រប​ជាមួយ "​ខ្សែជីវិត​" គឺ​ពិតជា​មនុស្ស​ដែលមាន​សំណាង​បំផុត​។

​    ​ខ្សែស្រប​គ្នា​នេះ​គឺជា​ខ្សែ​កម្រ​បំផុត ហើយ​ជាធម្មតា ខ្សែ​នេះ​ត្រូវបាន​គេ​ហៅថា "​ខ្សែ​គ្រូបាធ្យាយ​"​។

​    ​ខ្សែ​គ្រូបាធ្យាយ​មានន័យថា មនុស្ស​នោះបាន​ស្ថិតក្រោម​ការការពា​រយ៉ា​ង​ពិសេស​ពី​ទេវតា ឬ​គ្រូបាធ្យាយ​។

​    ​ខ្សែ​នេះ​ក៏មាន​ឈ្មោះ​ពីរ​ផ្សេងទៀត​ផងដែរ គឺ​ឈ្មោះ "​ខ្សែ​ភព​អង្គារ​" និង "​ខ្សែជីវិត​ទី​ពីរ​"​។

​    ​មនុស្ស​ដែលមាន​ខ្សែ​នេះ​លើ​បាតដៃ (​មិន​ថា​ឆ្វេង ឬ​ស្តាំ​) គឺជា​មនុស្ស​ដែល​រីករាយ​បំផុត និង​ជាម​នុស្ស​ដែល​សប្បាយ​នឹង​អ្វីៗ​ដែល​សាមញ្ញ​ក្នុង​ជីវិត​។

​    ​មនុស្ស​បែបនេះ​តែងមាន​សំណាង​ពេល​ជួប​គ្រោះថ្នាក់ ឬ​គ្រោះមហន្តរាយ​នានា ដោយ​តែងតែមាន​អ្វីមួយ​ចេញមក​ការពារ​ជានិច្ច​។

​    ​មនុស្ស​ដែលមាន​ខ្សែ​នេះ​ភាគច្រើន​ជាម​នុស្ស​ដែលមាន​សុខភាព​ល្អ និង​ពុំដែល​ជួប​បញ្ហា​ហិរញ្ញវត្ថុ​នោះទេ​។  ពួកគេ​អាច​ជម្នះ​ឧបសគ្គ​ក្នុង​ជីវិត​បាន​យ៉ាង​ងាយស្រួល​។

​    ​* ខ្សែ​នេះ​នៅលើ​បាតដៃ​ស្តាំ​៖ មានន័យថា ទេវតា​បាន​ប្រទាន​ដល់​មនុស្ស​ម្នាក់​នោះ​ដោយសារតែ​អំពើ​ល្អ​ពី​ជាតិ​មុន​។

    ​* ខ្សែ​នេះ​នៅ​ខាងឆ្វេង​៖ មានន័យថា ទេវតា​បាន​ប្រទាន​ដល់​មនុស្ស​ម្នាក់​នោះ​ចាប់តាំងពី​ថ្ងៃ​ប្រសូត្រ​។​

​    ​ឆែក​មើល​ទាំងអស់គ្នា តើ​មាន​ខ្សែ​គ្រូបាធ្យាយ​លើ​បាតដៃ​ដែរ​ទេ​?៕  

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់