មានរឿងអ្វីកើតឡើងនៅពេលកប់ក្បាលត្រីក្រោមប៉េងប៉ោះមួយ? ហើយថាតើក្បាលត្រីដែលនៅពីក្រោមនោះនឹងទៅជាអ្វីនៅរយៈពេល ៨ ខែក្រោយ?

Channel មួយឈ្មោះថា Self Sufficient Me បានធ្វើវីដេអូកសិកម្មមួយបង្ហាញពីការដាំដើមប៉េងប៉ោះលើក្បាលត្រីមួយក្បាល និងដើមប៉េងប៉ោះមួយទៀតមិនមានអ្វីនៅពីក្រោមទាំងអស់ ដើម្បីមើលថាតើវាលូតលាស់ល្អ ឬក៏ងាប់។

ការដាំ គឺមានរយៈពេល ៨ ខែ ដើម្បីតាមដានដើមប៉េងប៉ោះទាំងពីរ។ នៅសប្ដាហ៍ទី ៣ យើងអង្កេតឃើញថា ដើមដែលមានក្បាលត្រីនៅពីក្រោមតូចជាងដើមដែលមិនមានអ្វីសោះ តែដើមដែលមានក្បាលត្រីមានស្លឹកពណ៌ខៀវជាងដើមទីពីរ។

៦១ថ្ងៃកន្លងផុតទៅ ដើមដែលមិនមានត្រីពីក្រោមឃើញថា ផ្លែឆាប់ទុំ និងលូតលាស់មិនសូវល្អទេ ចំណែកដើមមានក្បាលត្រីពីក្រោម ផ្លែល្អឥតខ្ចោះសឹងមិនគួរឱ្យជឿ និងមានផ្លែច្រើនទៀតផង។

៦ ខែកន្លងផុតទៅ ដើមដែលគ្មានក្បាលត្រីបានងាប់ ចំណែកឯដើមដែលមានក្បាលត្រីពីក្រោម គឺនៅតែលូតលាស់ និងបន្តផ្លែដដែល។ នៅខែទី ៧ ដើមដែលមានក្បាលត្រីលែងផលិតផ្លែ និង ងាប់ ៩០ ភាគរយ។

ដល់ខែទី៨ ដើមទាំងមូលបានងាប់ តែរស់បានយូរជាងដើមដែលមិនមានក្បាលត្រី។ ហើយនេះ គឺជាពេលត្រូវកាយមើលថាតើក្បាលត្រីទៅជាយ៉ាងណា។ ពិតណាស់ ក្បាលត្រីនៅសល់តែឆ្អឹងទទេ តែវាត្រូវបានបំបែកពីគ្នាដោយសារតែឬសរបស់ដើមប៉េងប៉ោះ៕

 

adverise with khmeread