adverise with khmeread Proper skin care tips to look young

គន្លឹះ​ថែរក្សា​ស្បែក​មុខ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​សម្រស់​ក្មេង​ជាង​វ័យ​!

    ​ស្បែក​គឺជា​ផ្នែក​មួយ​ដែល​ពិបាក​ថែទាំ​បំផុត ដោយសារតែ​វា​បាន​គ្របដណ្តប់​ពេញ​រាងកាយ​។ ហេតុនេះហើយ ការជ្រើសរើស​ផលិតផល​ការពារ​ក៏​ពិបាក​ដែរ ដោយសារ​ផលិតផល​ទាំងអស់​មិនមែន​សុទ្ធតែ​ត្រូវ​ជាមួយ​ស្បែក​មនុស្ស​គ្រប់រូប ហើយ​មួយវិញទៀត​ផលិតផល​ទាំងនោះ​ផ្ទុក​ទៅដោយ​សារធាតុ​គីមី ដែល​រឹតតែ​អាចមាន​គ្រោះថ្នាក់​ដល់​ស្បែក​ថែមទៀត​។

​    ​ដូច្នេះ​ការយល់ដឹង​អំពី​របៀប​ថែរក្សា​ស្បែក​ឱ្យបាន​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់​ខ្លាំងណាស់​។ ខាងក្រោម​នេះ​គឺជា​របៀប​ថែរក្សា​ស្បែក​សាមញ្ញៗ​តែមាន​ប្រសិទ្ធភាព​ជួយ​ថែទាំ​ស្បែក​របស់​លោកអ្នក​ឱ្យមាន​សុខភាព​ល្អ​។

​    ​- រក្សា​ស្បែក​ឱ្យ​ស្អាត​ជានិច្ច និង​ត្រូវ​លុបលាង​ម្សៅ​ផាត់មុខ​ចេញ​ឱ្យអស់​មុន​ចូល​គេង​។ បន្ទាប់មក ត្រូវ​ម៉ាស្សា​មុខ​ដើម្បី​សម្រួល​លំហូរ​ឈាម ធ្វើឱ្យ​សាច់ដុំ​មុខ​រស់​រវើក និង​កាត់បន្ថយ​ការវិវត្តន៍​ទៅរក​ភាព​ជ្រីវជ្រួញ​។
​    ​- ហាម​ញេច​មុន​ដាច់ខាត​។ វា​អាច​បណ្តាលឱ្យមាន​ស្នាម​លើ​មុខ​។
​    ​- លាងដៃ​ឱ្យបាន​ទៀងទាត់​។ មេរោគ និង​បាក់តេរី​លើ​ដៃ​អាច​បញ្ជូន​មេរោគ​មក​ផ្ទៃមុខ និង​អាច​បង្ក​ឱ្យ​រមាស់​និង​កើតមុន​។
​    ​- រក្សា​តុល្យភាព​របប​អាហារ ដោយ​ត្រូវមាន​ផ្លែឈើ បន្លែ និង​សាច់​។      ​
​    ​- រក្សា​ក្រែ​ម​លាបមុខ​នៅ​កន្លែង​ត្រជាក់​ស្ងួត​។ ទូទឹកកក​ជា​ជម្រើស​ល្អ​បំផុត​។  
​    ​- ឧស្សាហ៍​យក​ដុំ​ទឹកកក​ត្រដុស​លើ​ស្បែ​កមុខ​។​
​    ​- កុំ​ប្រើប្រាស់​ផលិតផល​សម្រស់​ច្រើនពេក​។ បើ​យក​ល្អ​គួរប្រើ​របស់​ធម្មជាតិ​។
​    ​- កុំ​យក​កន្សែងពោះគោ​ដែល​ជូត​សក់ យកមក​ជូត​មុខ​។
​    ​- ប្តូរ​ស្រោមខ្នើយ ១ សប្តាហ៍​ម្តង ដើម្បី​ចៀសវាង​ការលូតលាស់​បាក់តេរី​លើ​ខ្នើយ​។
​    ​- ហាម​ធ្វើឱ្យ​ផលិតផល​លាប​សក់​ប៉ះ​លើ​ស្បែ​កមុខ វា​អាច​បណ្តាលឱ្យ​រមាស់​និង​កើតមុន​។​
​    ​- រក្សា​សំណើម​ក្នុង​ស្បែក​តាមរយៈ​ការផឹក​ទឹក ៨ ទៅ ១០ កែវ​ក្នុង​មួយថ្ងៃ ផ្អែកលើ​តម្រូវការ​ចាំបាច់​រាល់ថ្ងៃ​។​
​    ​- ឧស្សាហ៍​អេះ​ស្បែកក្បាល​ថ្នមៗ​ដើម្បី​កម្ចាត់​កោសិកា​ងាប់​លើ​ស្បែកក្បាល​។​
​    ​- គួរប្រើ​ផលិតផល​ថែរក្សា​ស្បែក​ធម្មជាតិ​ជាជាង​ផលិតផល​ដែល​ប្រើប្រាស់​សារធាតុ​គីមី​ជា​គោល​៕

 

adverise with khmeread
ប្រភព៖ DailyCosmicFeed

អ្នកនឹងចូលចិត្ត

មតិយោបល់