adverise with khmeread 0

មិនគួរ​ឱ្យ​ជឿ​! ក្រូចឆ្មា​ដោត​ដែកគោល និង​ដែក​ស្ពាន់​អាចបង្កើត​ចរន្ត​អគ្គីសនី​កម្លាំង ៥ វ៉ុល​សម្រាប់​បង្កាត់ភ្លើង​បាន​ទៀត​

​    ​ខណៈដែល​មនុស្សលោក​បាន​បង្កើត​របស់​ថ្មីៗ​ចាប់តាំងពី​ការកកើត​ជីវិត​មនុស្ស​ដំបូង​លើ​ផែនដី ពួកគេ​ប្រហែលជា​មិនអាច​ឈានទៅ​ស្វែង​រកឃើញ​អ្វីៗ​ផ្សេងទៀត​បានទេ ប្រសិនបើ​មិន​រកឃើញ​ភ្លើង​ជាមុន​នោះ​។​

​    ​សព្វថ្ងៃ ភ្លើង​មិន​ពិបាក​រក​នោះទេ​ដោយសារ​យើង​មាន​ឈើគូស ដែកកេះ និង​ម៉ាស៊ីនភ្លើង​ប៉ុន្តែ​បុរស​ម្នាក់នេះ​បានបង្ហាញ​ភាព​ភ្ញាក់ផ្អើល ដោយ​បង្កើត​ចរន្ត​អគ្គីសនី​កម្លាំង ៥ វ៉ុល​ចេញពី​ក្រូចឆ្មា ដែកកេះ និង​ឧបករណ៍​ផ្សេងទៀត​ដូចខាងក្រោម​។​

​    ​* អ្វីដែល​ត្រូវការ
​    ​- ក្រូចឆ្មា ១ ផ្លែ
​    ​- ដែល​គោល ៦ គ្រាប់​
​    ​- ដែក​ស្ពាន់ ៦ គ្រាប់​
​    ​- ខ្សែ​ហ្វ៊ី​ស៊ី​ប ១ ច​ង្អា​ម​
​    ​- ខ្សែភ្លើង ២ ខ្សែ​

​    ​* របៀប​ធ្វើ​
​    ​ដោត​ដែកគោល ៦ គ្រាប់ និង​ដែក​ស្ពាន់ ៦ គ្រាប់ ទន្ទឹមគ្នា រួច​យក​ខ្សែ​ហ្វ៊ី​ស៊ី​ប​ចង​ពី​ដែក​ស្ពាន់​ទី​១ ភ្ជាប់​ទៅ​ដែកគោល​ទី ២ ហើយ​ចងខ្សែ​ហ្វ៊ី​ស៊ី​ប​តាម​លំដាប់លំដោយ​រហូតដល់​ដែកគោល​ទី ៦ (​មើល​ក្នុង​វីដេអូ​)​។ ដែកគោល​ទី ១ គឺជា​គោល "​បូក​" និង ដែក​ស្ពាន់​ទី ៦ គឺជា​គោល "​ដក​"​។ បន្ទាប់មកទៀត យក​ខ្សែភ្លើង​មួយ​ចងទៅ​គោល​បូក និង​មួយទៀត​ចងទៅ​គោល ដក​។

​    ​ដើម្បី​បង្កើត​អគ្គីសនី លោកអ្នក​គ្រាន់តែ​យក​ចុង​ខ្សែភ្លើង​ទាំងពីរ​ប៉ះគ្នា​វា​នឹង​បង្កើតជា​ចរន្ត​កម្លាំង ៥ វ៉ុល​ភ្លាម​។ ហើយ​បើ​ចង់​បង្កាត់ភ្លើង​ជាមួយនឹង​កម្លាំង​អគ្គីសនី​កម្រិត​នេះ លោកអ្នក​គួរ​យក​សំឡី​មួយ​កូន​ដុំ​ដាក់​នៅ​ចង្ក្រាន រួច​យក​ចុង​ខ្សែភ្លើង​ប៉ះគ្នា​ដាក់ចូល​ក្នុង​សំឡី ហើយ​រំពេច​នោះ​ភ្លើង​នឹង​ឆេះ​ភ្លាម​។ សូម​មើល​វីដេអូ​ទាំងអស់គ្នា​៕

 

adverise with khmeread
ប្រភព៖ វ៉ា​យ​រ៉​ល​ណូ​វ៉ា​

អ្នកនឹងចូលចិត្ត

មតិយោបល់