adverise with khmeread 1

កម្ចាត់​ខ្លាញ់​លើ​ភ្លៅ​ជា​រៀងរហូត​ដោយ​ប្រើ​គ្រាប់​កាហ្វេ​

​    ​ខ្លាញ់​លើ​ភ្លៅ​គឺជា​សុបិន​អាក្រក់​មួយ​សម្រាប់​ស្ត្រី​គ្រប់រូប​។ សូម្បី​ស្ត្រី​ដែលមាន​រាង​ស្អាត​អស្ចារ្យ​ក៏មាន​បញ្ហា​ស្មុ​គ្រ​ស្មាញ​ជាមួយនឹង​ភ្លៅ​ដែលមាន​ខ្លាញ់​នេះដែរ​។

​    ​បញ្ហា​នេះ​អាច​ដោះស្រាយបាន​យ៉ាង​ងាយស្រួល​ជាមួយនឹង​គ្រាប់​កាហ្វេ ហើយ​លោកអ្នក​អាច​ធ្វើបាន​នៅផ្ទះ​ដោយ​ខ្លួនឯង​។

​    ​គ្មាន​អ្វីដែល​ស្ត្រី​មិនអាច​ធ្វើបាន​ដើម្បី​កម្ចាត់​ខ្លាញ់​លើ​ភ្លៅ​នោះឡើយ ហើយ​ក្រុមហ៊ុន​ផលិត​ផលិតផល​កម្ចាត់​ខ្លាញ់​ភ្លៅ​ដឹង​ច្បាស់​ណាស់​ពី​របៀប​កម្ចាត់​តាមបែប​ធម្មជាតិ ប៉ុន្តែ​ពួកគេ​នឹងមិន​និយាយ​វា​ជា​រៀងរហូត​ដើម្បី​បង្ការ​កុំឱ្យ​ផលិតផល​ខ្លួន​លក់​លែង​ដាច់​។

​    ​កាហ្វេ​មាន​ប្រសិទ្ធភាព​ប្រឆាំង​ខ្លាញ់​ភ្លៅ និង​ជា​គ្រឿងផ្សំ​នៃ​ផលិតផល​កម្ចាត់​ខ្លាញ់​ភ្លៅ​គ្រប់​ម៉ាក​លើ​ពិភពលោក​។ គ្រាប់​កាហ្វេ​ត្រូវបាន​គេ​ប្រើ​នៅ​កន្លែង​ស្ប៉ា​ដើម្បី​ម៉ាស្សា​បំបាត់​ខ្លាញ់​ភ្លៅ​។

​    ​អ្វីដែល​លោកអ្នក​ត្រូវមាន​គឺ​៖
​    ​- គ្រាប់​កាហ្វេ​មួយ​កែវ (​គ្រាប់​កិន​ម៉ដ្ឋ​)
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​

​    ​លាយ​គ្រឿងផ្សំ​ទាំងអស់នេះ​ចូលគ្នា​ឱ្យ​សព្វ រួច​ដាក់​ក្នុង​ចាន​មួយ​។ មុននឹង​ប្រើ​វា ត្រូវ​ងូតទឹក​ក្តៅ ឬ​ហែល​ទឹក​រយៈពេល​យូរ​ដើម្បីឱ្យ​ស្បែក​ជោគជាំ​ទៅដោយ​ជាតិ​ទឹក​ជាមុនសិន​។ បន្ទាប់មក​យក​របស់​ផ្សំ​នេះ​មក​ត្រដុស​លើ​កន្លែង​ដែល​ចង់​បំបាត់​ខ្លាញ់​។

​    ​ស្បែក​នឹង​នៅតែមាន​សភាព​ទន់​ល្មឿយ និង​រលោង​ស្អាត ប៉ុន្តែ​ដោយសារ​គ្រាប់​កាហ្វេ​អាចធ្វើ​ឱ្យជើង​ក្តៅ ដូច្នេះ​សូមកុំ​ប្រើប្រាស់​វា​នៅ​រដូវក្តៅ​បែក​ក្រហែង ប្រសិនបើ​លោកអ្នក​ចង់​ធ្វើ​គឺ​រក​កន្លែង​ដែល​ត្រជាក់​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​អ៊ែន​ណេ​ត​ឆឺ​

អ្នកនឹងចូលចិត្ត

មតិយោបល់