ក្រុមហ៊ុន Apple បានប្រកាសផលិតផលថ្មីរបស់ខ្លួន iPhone SE កាលពីថ្ងៃចន្ទនិងមើលទៅល្អច្រើន។
ក្រុមហ៊ុន Apple បានបង្កើតនូវទូរស័ព្ទទំហំ៤អ៊ីញនេះសម្រាប់អ្នកគាំទ្រចាស់ដែលប្រើ iPhone តូច ប៉ុន្ដែគ្រឿងរបស់វាទាំងអស់គឺដូចគ្នានឹង iPhone 6s។
ប៉ុន្ដែគ្រឿងរបស់វាដូចគ្នានឹង iPhone 6s ទាំងស្រុងអត់? របាយការណ៍បង្ហាញថាកាមេរ៉ាខាងមុខរបស់ទូរស័ព្ទ iPhone SE នៅចាញ់ iPhone 6s ឆ្ងាយណាស់ ដែលកាមេរ៉ាមុខរបស់ iPhone SE មានទំហំ ១,២មេហ្គាភិចសែល ចំណែក 6s វិញមានទំហំរហូតដល់ទៅ ៥មេហ្គាភិចសែល។
ហើយប្រេកង់កាមេរ៉ារបស់ iPhone SE មានកម្រិត f/2.4 ចំណែកប្រេកង់របស់ 6s មានកម្រិត f/2.2 ចំពោះទំហំប្រេកង់បើតូចគឺរឹតតែល្អ៕
