ខ្សែប្រយុទ្ធរបស់ក្រុម Norwich កីឡាករ Dieumerci Mbokani មិនបានរងគ្រោះថ្នាក់នោះទេ ប៉ុន្ដែគ្រាន់តែញ័រដៃញ័រជើង បន្ទាប់ពីគាត់មានវត្តមាននៅព្រលានយន្តហោះនៅទីក្រុងព្រុចសែលនៅពេលគ្រាប់ពីរបានផ្ទុះឡើង។
ជម្រើសជាតិកុងហ្គោបាននៅព្រលានយន្តហោះក្នុងរដ្ឋធានីប្រទេសបែលហ្ស៊ិកនៅពេលគ្រាប់បែកពីរគ្រាប់បានផ្ទុះ និងឆក់យកជីវិតមនុស្សនិងរបួសជាច្រើននាក់។
ហើយក្រុម Norwich បានចេញនូវសេចក្តីថ្លែងការណ៍មួយទៅអ្នកគាំទ្រថាកីឡាករ Mbokani នៅផ្ទះយ៉ាងមានសុវត្ថិភាព។
កីឡាករ Mbokani ជាកីឡាករដែលបានចូលរួមជាមួយនឹងកីឡាករ Canaries ខ្ចីជើងពីក្រុម Dynamo Kyiv កាលពីរដូវក្ដៅមុន។ គាត់បានបង្ហាញខ្លួន១៩ដងឲ្យក្រុម Norwich និងបានស៊ុតបញ្ចូលទីបួនគ្រាប់ហើយក្នុងនោះមានមួយគ្រាប់ស៊ុតចូលក្រុមហង្សក្រហម៕
