adverise with khmeread 18bcd2d9 a154 4db1 9e4e 5201ef352288

បុរស​ម្នាក់​ធ្វើការ​ក្នុង​ក្រសួង​អប់រំ​ស្រវឹងស្រា តថ្លៃ​កង់​បី​មិនត្រូវ វាយ​ម្ចាស់​កង់​បី​បែក​មាត់​

     ភ្នំពេញ ៖ បុរស​ម្នាក់​ផឹង​ស្រា​ស្រវឹង ហើយ​ចេញពី​កន្លែងធ្វើការ ក៏​ហៅ​ម៉ូតូ​កង់​បី​ដើម្បី​ឲ្យ​ឌុប​ទៅផ្ទះ តែ​តថ្លៃ​គ្នា​មិនត្រូវ ក៏​វាយ​ម្ចាស់​ម៉ូតូ​កង់​បី​មួយ​ដៃ​បែក​មាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់​ដល់​ក្រុម​សមាគម​ម៉ូតូ​កង់​បី​ជាច្រើន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ជួយ​គ្នា​។​

     ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខក្រសួង​អប់រំ យុវជន និង​កីឡា តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​

     ប្រភព​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​សែម សុខា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី រស់នៅ​ភូមិ​ចេក​ឃុំ​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​បច្ចុប្បន្ន​ស្នាក់នៅ​ម្ដុំ​ម៉ូ​ឌែ​ន​៥ ខណ្ឌ​ឬ​ស្សី​កែវ​។​

     ចំណែក​ជនបង្ក​មានឈ្មោះ​សង មាស ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ  មុខរបរ​ជា​បុគ្គលិក​ក្រសួង​អប់រំ យុវជន​និង​កីឡា ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ។

     បើតាម​សម្ដី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅពេល​កើតមាន​អំពើហិង្សា​បង្ក​ឲ្យ​មាន​របួសស្នាម​ខាងលើនេះ គឺ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​កង់​បី​ពី​វិមានឯករាជ្យ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង។​

     ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនបង្ក​បាន​ហៅ​ម៉ូតូ​កង់​បី​របស់​ជនរងគ្រោះ​ឲ្យ​ឈប់ ហើយក៏​ឲ្យ​ជនរងគ្រោះ​ឌុប​ទៅផ្ទះ​នៅ​ច្បារអំពៅ ដោយ​ឲ្យ​តម្លៃ​១​ម៉ឺ​ន​រៀល តែ​ជនរងគ្រោះ​មិន​ព្រម​ដោយ​សុំ​១៥០០០​មក ព្រោះ​ផ្លូវ​វា​ឆ្ងាយ​ហើយ​ងងឹត​ទៀត។​

     ភ្លាមនោះ​ជនបង្ក​ចុះ​ពីលើ​ម៉ូតូ​កង់​បី​ហើយ​និយាយថា "​ស្អី​ហា​អី​ក៏​ថ្លៃ​ម្ល៉េះ​"​ក្រោយមក​ជនរងគ្រោះ​ក៏​និយាយ​ទៅវិញ​ថា "​បើក​មិន​ជិះ​ទេ​កុំ​សំឡុត​"​។​

     ភ្លាមនោះ​ជនបង្ក​បាន​ដើរមក​វាយ​ជនរងគ្រោះ​មួយ​ដៃ​បណ្ដាល​ឲ្យ​បែក​មាត់​និង​ជ្រុះ​អាយ​កូ​ម​ដល់​ដី ហើយ​ដើរចូល​ទៅក្នុង​កន្លែងធ្វើកា​រវិ​ញ​។ ភ្លាមៗ​ជនរងគ្រោះ​ក៏បាន​ចាក់​អាយកូម​ទៅ​ក្រុម​សមាគម​ម៉ូតូ​កង់​បី​ជាច្រើន​ឲ្យ​មកជួយ​ធ្វើ​អន្តរាគមន៍​ដល់​រូបគាត់​។​

     ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ហ​ហ​បាន​នាំ​ជនបង្ក​ និង​ជនរងគ្រោះ​យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​រដ្ឋបាល​ជ័យជំនះ​ដើម្បី​សួរនាំ​រក​ខុសត្រូវ តែដោយសារ​ជនបង្ក​ដឹងខ្លួន​ខុស​ទាន់ ហើយ​សុំទោស​ផង​នោះ ជនបង្ក​ព្រម​សង​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​៣២​ម៉ឺន ដើម្បី​បញ្ចា​ប់​រឿង​តែម្ដង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់