ឪពុកទិញមនុស្សយន្តចាប់សម្តីកុហកដើម្បីតាមទាន់ជាន់កែងកូនប្រុសកំហូច លទ្ធផលចុងក្រោយទក់សាច់ម្តាយ

សំណើច ៖ មនុស្សយន្តនេះទះកំផ្លៀងពេលមនុស្សនិយាយកុហក។ ឪពុកសម្រេចចិត្តធ្វើតេស្តមនុស្សយន្តនេះសាកល៎មើលនៅពេលញ៉ាំអាហារពេលល្ងាច។ 

ឪពុកបានហៅកូនប្រុសមកសួរនាំថាបានធ្វើស្អីខ្លះកាលពីថ្ងៃ។ កូនប្រុសតបថា "ខ្ញុំបានធ្វើលំហាត់សាលា"។ មនុស្សយន្តទះកំផ្លៀងកូនប្រុសនោះឮសូរផាច់។ កូនប្រុសទីបំផុតក៏សារភាព ៖ "អូខេ អូខេ កូនបានទៅផ្ទះមិត្តភក្តិមើលរឿង"។ 

ឪពុកសួរទៀតថា "ឯងមើលរឿងស្អី?"។ កូនប្រុសនិយាយថា "កូនមើលរឿងឆ្មានិងកណ្តុរ"។ មនុស្សយន្តទះកំផ្លៀងកូនប្រុសនោះឮសូរផាច់។ 

ទីបំផុតកូនប្រុសសារភាពថា "អូខេ អូខេ ពួកយើងនាំគ្នាមើលរឿងអាសអាភាស"។ ឪពុកនិយាយថា "ស្អីគេ? អាយុប៉ុនអែងហ្នឹងចេះមើលរឿងសិច? ប៉ានៅអាយុប៉ុនណេះមិនទាន់ដឹងផងថាស្អីគេជារឿងសិច"។ មនុស្សយន្តទះកំផ្លៀងឪពុកឮសូរផាច់។ 

ម្តាយឃើញដូច្នេះសើចចុកពោះ ហើយនិយាយថា "បានហើយ វាជាកូនប្រុសបងឯង តែអ៊ីចឹងហើយ"។ មនុស្សយន្តទះកំផ្លៀងម្តាយឮសូរផាច់៕

adverise with khmeread

អ្នកនឹងចូលចិត្ត