មេបញ្ជាការថ្មីចូលមកជំរំទ័ពដើរពិនិត្យជុំវិញឃើញកូនទាហានពីរនាក់ឈរយាមកៅអីថ្មមិនព្រមទៅណា ដល់ពេលចូលទៅសួរហួសចិត្តពេកក្រៃ

សំណើច៖ មេបញ្ជាការថ្មីបានមកដល់ជំរំទ័ពក្រោយទទួលការតែងតាំងពីថ្នាក់លើ ហើយខណៈកំពុងដើរពិនិត្យមើលជំរំ គាត់ឃើញកូនទាហានពីរនាក់កំពុងយាមកៅអីថ្មមួយ។ គាត់ដើរទៅរកកូនទាហានទាំងពីរ រួចសួរថា ម៉េចក៏ពួកឯងឈរយាមកៅអីថ្មអ៊ីចឹង?

កូនទាហានទាំងពីរឆ្លើយថា "ពួកយើងអត់ដឹងផងទាន! មេបញ្ជាការមុនប្រាប់ពួកយើងឱ្យយាម ចឹងពួកយើងគិតតែពីយាមតាមបញ្ជាគាត់ទៅ មិនដឹងអីទេទាន!"។ 

មេបញ្ជាការថ្មីឆែកមើលលេខទូរស័ព្ទមេបញ្ជាការចាស់ ហើយតេទៅសួរគាត់ថាម៉េចក៏គាត់ឱ្យកូនចៅយាមកៅអីថ្មចឹង។ 

មេបញ្ជាការចាស់តបតាមទូរស័ព្ទថា "ខ្ញុំអត់ដឹងដែរ។ មេបញ្ជាការមុនរបស់ខ្ញុំបានឱ្យកូនចៅយាមចឹង ហើយខ្ញុំក៏រក្សាប្រពៃណីហ្នឹងរហូតមក"។ 

តេសួរដេញដោលរហូតដល់អតីតមេបញ្ជាការ៣នាក់ ទីបំផុតមេបញ្ជាការថ្មីក៏រកឃើញមេបញ្ជាការចូលនិវត្តន៍អាយុ១០០ឆ្នាំ។ 

មេបញ្ជាការថ្មីសួរថា "អត់ទោសទានប្រុស។ ខ្ញុំជាមេបញ្ជាការថ្មីនៅជំរំទ័ពរបស់លោក។ ខ្ញុំមានកូនចៅ២នាក់ឈរយាមកៅអីថ្មមិនព្រមទៅណាសោះ។ ហេតុអ្វីទានប្រុសដាក់កូនចៅនៅទីនោះ?"។ 

មេបញ្ជាការចូលនិវត្តន៍តបវិញទាំងភ្ញាក់ផ្អើលថា "ថាម៉េច? ថ្នាំលាបកៅអីថ្មហ្នុងមិនទាន់ស្ងួតទៀត?"៕

adverise with khmeread

អ្នកនឹងចូលចិត្ត