ត្រីចំពុះទានៅទន្លេយ៉ាងសេរបស់ចិន ប្រកាសដាច់ពូជហើយ

ត្រីចំពុះទា ដែលជាប្រភេទត្រីទឹកសាបធំជាងគេបំផុតលើពិភពលោក និងជាពូជត្រីដំបូងគេនៃប្រព័ន្ធទន្លេយ៉ាងសេ ត្រូវបានប្រកាសដាច់ពូជ។ នេះយោងតាមកាសែត South China Morning Post សរសេរកាលពីថ្ងៃទី៣មករា។

ដោយគេស្គាល់ផងដែរថា ត្រីដាវ ត្រីនេះអាចលូតលាស់ដល់ទៅប្រវែង ៧ ម៉ែត្រ និងត្រូវគេជឿថា បាត់ខ្លួនរវាងឆ្នាំ ២០០៥ និង ២០១០។ អ្នកវិទ្យាសាស្ដ្រចិនបានធ្វើការប្រកាសក្នុងទស្សនាវដ្តី Science of the Total Environment កាលពីសប្ដាហ៍មុន អំពីការដាច់ពូជត្រីប្រភេទនេះ។

អ្នកនិពន្ធឈ្មោះ Wei Qiwei បាននិយាយថា ការសន្និដ្ឋានគឺផ្អែកលើការវាយតម្លៃដោយក្រុមប្រឹក្សាអ្នកជំនាញរៀបចំដោយសហភាពអភិរក្សធម្មជាតិអន្តរជាតិនៅសៀងហៃក្នុងខែកញ្ញា៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16