adverise with khmeread 83602af1 9e3c 41ac a399 696c711bcd0b

លួច​ម៉ូតូ​ភ្លាម ចាប់បាន​ភ្លេ​ត​

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជាក់ស្តែង ពីបទ​លួច​ម៉ូតូ​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក នៅ​ថ្ងៃទី​២១​មីនាឆ្នាំ​២០១៦ វេលា​ម៉ោង​០៤​ជិត​ភ្លឺ នៅ មុខ​ផ្ទះ​លេខ​៧២​អា ផ្លូវ​លេខ​២៦៥ ក្រុមទី​៦ ភូមិ​២ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​លី ចាន់​ដា​រ៉ា ហៅ បាវ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ  មុខរបរ​កម្មករសំណង់ ស្នាក់​នៅផ្ទះ​លេខ​១៥​បេ ផ្លូវ​លេខ២៥៣ ភូមិ​២ សង្កាត់​ទឹកល្អក់ ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ ក្រូច តុង​ហេង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ រត់​តុ​ការ ស្នាក់​នៅផ្ទះ​លេខ ៤៣៧ ផ្លូវ​លេខ​៣៦៩ ក្រុមទី​១៣ សង្កាត់ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

     វត្ថុតាង​ដកហូត ម៉ូតូ​មួយគ្រឿង​ម៉ាក Suzuki smash ពណ៌​ខៀវ ស៊េរី 2009 ស្លាក​លេខ​តាកែវ 1D-7926 (ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ)​។​

     ប៉ូលិស​បន្តថា  នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ចត​ម៉ូតូ​នៅក្នុង​រោង​ចុងភៅ (​រោងការ​) មាន​ទីតាំងនៅ ផ្ទះ​លេខ​៧២​អា ផ្លូវ​លេខ​២៦៥ក្រុមទី​៦ ភូមិ​២ សង្កាត់​បឹង​សា​ឡាង ខណ្ឌទួលគោក ដោយ​ចាក់ សោ​កង់​ក្រោយ ពុំបាន​ចាក់​សោក​ទេ។ ពេលនោះ​ជន សង្ស័យ​បាន​ដើរមក​ដល់ហើយ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​នេះ​ដោយ​អូស​ចេញ​បាន​ប្រហែល​មួយ​ម៉ែត្រ ជនរងគ្រោះ​ឃើញ ក៏​ស្រែក​ឆោឡោឡើង​។  ពេលនោះ​កម្លាំង​ប៉ូលិសប៉ុស្តិ៍​បឹង​សាឡាង កំពុង​ល្បាត​ការពារ​សុវត្ថិភាព បាន អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជាក់ស្តែង​តែម្តង។​

     បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួល គោក ដើម្បី​សាកសួរ និងកសា​សំណុំរឿងបញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់