ខណៈវិស័យកម្សាន្តរបស់កូរ៉េបានបង្ករឱ្យពិភពលោកមានការចាប់អារម្មណ៍ និងនៅតែបន្តឥទ្ធិពលដ៏ក្លៀវក្លារបស់ខ្លួនបន្តទៀតនោះ ទីក្រុងសេអ៊ូលកំពុងនឹងចាប់ផ្តើមសម្លឹងឃើញលំហូរចូលផ្សេងទៀត នៃការដឹកដៃភ្ញៀវទេសចរណ៍ដើម្បីឱ្យពួកគេស្គាល់ច្បាស់ពីមូលដ្ឋានសិល្បៈ "hallyu-based" របស់កូរ៉េ។
ការកើនឡើងនៃឥទ្ធិពលរឿងភាគទូរទ្សសន៍កូរ៉េដែលពួកគេទទួលបានយ៉ាងជោគជ័យកន្លងមកនេះបាននាំឱ្យមានការបង្កើតគំនិតថ្មីដែលមានឈ្មោះថា "Hallyu Tours" ឬមានន័យថា "ទេសចរណ៍មកទស្សនាទីតាំងថតរឿងកូរ៉េ"។
ការនាំឱ្យមានការបង្ករនៃការបំផុសបំផុលគំនិតដើម្បីបង្កើតជាមគ្គុទ្ទេសក៍ទេសចរណ៍វិស្ស័យភាពយន្តកូរ៉េមួយនេះ គឺក្នុងគោលបំណងសង្គ្រោះដល់អ្នកគាំទ្រផ្កាប់មុខមានលទ្ធភាពទទួលបានការចុះតាមដានសកម្មភាពថតខ្សែភាពយន្តដែលជាទីពេញនិយមរបស់ពួកគេ។
រឿងភាគមួយមួយចំនួនទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លានៅជុំវិញពិភពលោក ជាពិសេសតំបន់អាស៊ី។ ពួកគេអាចនឹងទទួលបានការស្វែងយល់បន្ថែម ជាមួយនឹងការណែនាំមួយចំនួនទៅដល់ភ្ញៀវទេសចរណ៍ដែលបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីមើលឃើញច្បាស់លាស់ពីវប្បធម៍កូរ៉េ និងទីតាំងថតដោយផ្ទាល់ផងដែរ៕
