adverise with khmeread Arsenal sending scouts to watch lech poznan midfielder

Arsenal កំពុង​សម្លឹង​ឃើញ​កីឡាករ​ខ្សែបម្រើ​វ័យក្មេង​សញ្ជាតិ​ប៉ូឡូញ Karol Linetty

​ក្លឹប​បាល់ទាត់​កាំភ្លើង​ធំ Arsenal កំពុង​បញ្ជូន​ភ្នាក់ងារ​របស់ខ្លួន​ឲ្យ​តាមដាន​កីឡាករ​កំពុង​ឡើង​ជើង​របស់​ក្រុមបាល់ទាត់ Lech Poznan របស់​ប៉ូឡូញ​នេះ​បើតាម​ការចេញផ្សាយ​រប​ស់​វេ​ប​សាយ​មេត្រូ​។ 

​គ្រូបង្វឹក Arsenal លោក Arsene Wenger នឹង​ជាប់រវល់​ក្នុងការ​ស្វែងរក​កីឡាករ​ខ្សែបម្រើ​ថ្មី​ក្នុង​ខែមករា​ខាងមុខនេះ​បន្ទាប់ពី​ខ្សែបម្រើ​ការពារ Francis Coquelin និង ខ្សែបម្រើ​ប្រយុទ្ធ Santi Cazorla រងរបួស​ដែល​ត្រូវ​សម្រាក​ព្យាបាល​រហូតដល់​បី​ទៅ​បួន​ខែ​ឯណោះ​។​

Arsenal ក៏​កំពុង​ចែចូវ​កីឡាករ​ល្បីៗ​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន​ផងដែរ ប៉ុន្តែ​បើ​យោងតាម​សារ​ព័ត​មាន Polsat Sport របស់​ប៉ូឡូញ​បាន​ឲ្យ​ដឹងថា ក្រុម​កាំភ្លើង​ធំ​នឹង​បញ្ជូន​មន្ត្រី​របស់ខ្លួន​ឲ្យ​មក​តាមដាន​ខ្សែបម្រើ​វ័យក្មេង​និង​មាន​សមត្ថភាព Karol Linetty​។​

​កីឡាករ​វ័យ ២០ ឆ្នាំ​ដែលជា​ខ្សែបម្រើ​ការពារ​របស់​ក្លឹប​បាល់ទាត់ Lech Poznan រូបនេះ​ត្រូវបាន​គេ​ប្រៀបធៀប​ទៅនឹង​កីឡាករ​របស់ Borussia Dortmund គឺ Ilkay Gundogan ដោយសារតែ​របៀប​លេង​ការពារ​និង​បម្រើ​រឹងមាំ​ដូចគ្នា​។​

Tottenham, Borussia Dortmund, West Brom និង Anderlecht ក៏​ចាប់អារម្មណ៍​លើ​កីឡាករ​វ័យក្មេង​ម្នាក់នេះ​ផងដែរ​៕

​ប្រភព​៖ មេត្រូ​

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់