adverise with khmeread 1

Leicester នឹងធ្វើ​ការប្រកួត​ជាមួយ Barcelona នៅក្នុង​កម្ម​វី​ធី ICC

​    ​ក្រុម​ក​ញ្ជ្រោ​ញ Leicester City នឹង​ប្រឈមមុខ​នឹង​ក្រុម​អ្នកមាន​បុណ្យ Barcelona ក្នុង​រដ្ឋធានី Stockholm នៃ​ប្រទេស​ស៊ុយអែត​។​

​    ​Leicester ស្ថិតក្នុង​ពូ​ល​ក្រុម​កំពូល​ទាំង ១០ ដែល​ត្រូវបាន​អញ្ជើញ​ទៅ​សហរដ្ឋអាមេរិក​និង​ទ្វីបអឺរ៉ុប​ក្នុងការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ International Champions Cup ជាមួយ​ក្រុម​ដូចជា Real Madrid, Bayern Munich និង AC Milan​។​

​    ​កម្ម​វី​ធី​ប្រកួត​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​និង​បាន​បញ្ជាក់ថា Celtic, Paris Saint-Germain និង Barcelona ជា​គូប្រកួត​របស់​ពួកគេ​ដែល​នឹងត្រូវ​ធ្វើការ​ប្រកួត​នៅ​ខែកក្កដា និង​ដើមខែ​សីហា​។​

​    ​ស្របពេល​នេះដែរ Chelsea និង Liverpool នឹង​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង​ការប្រកួត​ជា​លើកដំបូង​របស់​គ្រូ​តោ​ខៀវ​ថ្មី​គឺ​លោក Antonio Conte នៅ​ថ្ងៃទី ២៧ ខែកក្កដា នៅ​កីឡដ្ឋាន Rose Bowl ក្នុង​ទីក្រុង Pasadena រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។​

​    ​Chelsea ក៏​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម Real និង AC Milan នៅក្នុង​កម្ម​វី​ធី​នេះ​ផងដែរ ខណៈ​ក្រុម​របស់លោក Jurgen Klopp នឹង​ប្រកួត​ជាមួយ AC និង Barca ជាមួយ​ទីតាំង​ការប្រកួត​នៅ​តំបន់​អឺរ៉ុប​មិនទាន់​ធ្វើការ​ប្រកាស​នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់