adverise with khmeread 327741f400000578 3504797 image a 52 1458680833208

ប៉ូលិស​បែលហ្ស៊ិក​បើក​យុទ្ធនា​ការតាមប្រមាញ់​ទ្រង់ទ្រាយ​ធំ​ខណៈ ISIS ទទួលខុសត្រូវ​លើ​ការវាយប្រហារ​

​    ​បែលហ្ស៊ិក​ចាប់ផ្តើម​ធ្វើការ​ប្រមាញ់​ទ្រង់ទ្រាយ​ធំ​កាល​ពីថ្ងៃ​អង្គារ បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​ផ្ទួនៗ​ពីរ​គ្រាប់​ដែល​អះអាង​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ហែកហួរ​អាកាសយានដ្ឋាន​ក្រុង​ព្រុ​ច​សែ​ល និង​រថភ្លើង​ទីក្រុង​មួយគ្រឿង ដោយ​សម្លាប់​មនុស្ស​ប្រហែល ៣៥ នាក់ ក្នុងការ​វាយប្រហារ​ចុងក្រោយ​បំផុត​ដើម្បី​នាំមក​នូវ​ការសម្លាប់​រង្គាល​មកកាន់​កណ្តាល​បេះដូង​របស់​អឺរ៉ុប​មួយ​នេះ​។ នេះ​បើតាម​វេ​ប​សាយ​ឆា​នែ​ល​ញូ​វ​ស៍​អេ​ស៊ា​ចេញផ្សាយ​ថ្ងៃ​ពុធ​នេះ​។ 

​    ​ការផ្ទុះ​ដ៏​ខ្លាំង​ចំនួន ២ ផ្ទួនៗ​គ្នា​ដោយ​ក្រុម​អ្នក​វាយប្រហារ​ជាមួយ​គ្រាប់បែក​ក្នុង​កាបូប​ពួកវា​បាន​វាយ​ចំ​សាល​ឆែក​សំបុត្រ​យន្តហោះ​នៅ​អាកាសយានដ្ឋាន​ហ្សា​វ៉េ​ន​ធឹ​ម (Zaventem) ដោយ​បណ្តាលឱ្យ​កន្លែងកើតហេតុ​ពោរពេញ​ទៅដោយ​ឈាម និង សាកសព​ដាច់ដាច ហើយ​បានធ្វើឱ្យ​អ្នកដំណើរ​ស្លន់ស្លោ​រាប់រយ​នាក់​រត់គេចខ្លួន​ទាំង​ភ័យខ្លាច​។ 

​    ​អាជ្ញាធរ​បែលហ្ស៊ិក​បាន​បញ្ចេញ​រូបភាព​នៃ​ជនសង្ស័យ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​ពីរ​នាក់​ដែល​កំពុង​រុញ​រទេះ​វ៉ាលិស​ឆ្លងកាត់​ស្ថានីយ៍​អ្នកដំណើរ និង​បាន​និយាយថា ពួកគេ​បាន​កំពុង​ស្វែងរក​យ៉ាងសកម្ម​នូវ​ជនសង្ស័យ​ទី​បី ដែល​បំផ្ទុះ​គ្រាប់បែក​មិនបាន​សម្រេច​។ 

​    ​ក្រុម​រដ្ឋអាជ្ញា​បាន​និយាយថា ឧទ្ធម្ភាគចក្រ​ប៉ូលិស​បាន​ហោះ​សំកាំង​លើ​ទីក្រុង​រហូតដល់​ពេល​រាត្រី ហើយ​ការ​ឆ្មក់​ឆែកឆេរ​កំពុង​ធ្វើឡើង​នៅ​ទូទាំង​បែលហ្ស៊ិក ដោយ​បន្ថែមថា គ្រាប់បែក​មួយគ្រា​ប់ ទង់​រដ្ឋ​អ៊ីស្លាម​មួយ និង សារធាតុ​គីមី​ត្រូវបាន​រកឃើញ​នៅផ្ទះ​ល្វែង​មួយ​។ 

​    ​ការពិត​ដែលថា​ពួក​ជ្រុលនិយម​អ៊ីស្លាម​ទាំងនេះ​អាចមាន​លទ្ធភាព​វាយប្រហារ​គោលដៅ​លេចធ្លោ​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល រដ្ឋធានី​និមិត្តរូប​របស់​អឺរ៉ុប តែ​ប៉ុន្មាន​ខែ​បន្ទាប់ពី​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (IS) សម្លាប់​មនុស្ស ១៣០ នាក់​ក្នុង​ក្រុងប៉ារីស នឹង​លើក​ជា​សំណួរ​ថ្មីៗ​ជាច្រើន​អំពី​សមត្ថភាព​របស់​អឺរ៉ុប​ក្នុងការ​ដោះស្រាយ​ជាមួយ​ការគំរាមកំហែង​ភេរវកម្ម​។ 

​    ​ព្រឹត្តិការណ៍​នេះ​ក៏បាន​គូសបញ្ជាក់​អំពី​មន្ទិល​នៃ​របៀប​ដែល​បែលហ្ស៊ិក​ទុកឱ្យ​ភាពជ្រុលនិយម​អភិវឌ្ឍ​ខ្លួន​ដោយ​ពុំមាន​ការត្រួតពិនិត្យ ពោល​ព្រឹត្តិការណ៍​នេះ​កើតឡើង​តែ ៤ ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ការចាប់ខ្លួន​ជនសង្ស័យ​វាយប្រហារ​ក្រុងប៉ារីស​ដ៏​សំខាន់​ឈ្មោះ សា​ឡាស អាប់​ដេ​ស្លាម (Salah Abdeslam) នៅ​កណ្តាល​ក្រុង​ព្រុ​ច​សែ​ល ក្រោយ​រត់គេចខ្លួន​អស់ ៤ ខែ​។

 

​    ​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក លោក ឆា​លី មី​ឆែ​ល​បាន​និយាយថា "​នេះ​គឺជា​ថ្ងៃ​សោកនាដកម្ម ជា​ថ្ងៃ​ខ្មៅ​ងងឹត​"​។ លោក​បានប្រកាស​កាន់ទុក្ខ​ទូទាំងប្រទេស​រយៈពេល​បី​ថ្ងៃ​ផងដែរ​។ ព្រះមហាក្សត្រ​បែលហ្ស៊ិក ព្រះអង្គ​ហ្វ៊ី​លី​ព បាន​ថ្កោលទោស​ការវាយប្រហារ​នេះ​ថា "​កំសាកញី និង​សាហាវព្រៃផ្សៃ​"​។ 

​    ​ក្រុម​រដ្ឋ​អ៊ីស្លាម​អះអាង​ចំពោះ​ការវាយប្រហារ​នេះ ដោយ​និយាយថា "​ទាហាន​នៃ​រដ្ឋ​អ៊ីស្លាម​" បាន​អនុវត្ត​ការវាយប្រហារ​ប្រឆាំងនឹង "​រដ្ឋ​ដែល​ធ្វើសង្គ្រាម​សាសនា​" របស់​បែលហ្ស៊ិក​៕

 

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់