adverise with khmeread 1

Nicky Wu លែងលះ​អតីត​ភរិយា​ខ្លួន​ជា​លើក​ទី​ពីរ​ដើម្បី​រៀបការ​ជាមួយ Cecilia Liu

​    ​យោងតាម​គេហទំព័រ Apple Daily របស់​តៃវ៉ាន់ បានឱ្យដឹងថា តារា​ស​ម្តែ​តៃវ៉ាន់​លោក Nicky Wu បាន​ឆ្លងកាត់​បញ្ហា​ជាច្រើន​ដើម្បី​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ជាមួយនឹងតារា​សម្តែង​ស្រី​សញ្ជាតិ​ចិន​នាង Cecilia Liu ។

​    គាត់​បានបញ្ចប់​បញ្ហា​ទាំងនោះ​ទៅតាម​នីតិវិធី​ផ្នែក​ច្បាប់​នៃ​ចំណងអាពាហ៍ពិពាហ៍ និង​បាន​លែងលះ​ជាមួយនឹង​អតីត​ភរិយា​របស់ខ្លួន​ដែលជា​តារា​សម្តែង​ស្រី​ជនជាតិ​ចិន​នាង Ma Yashu នៅក្នុង​កោះ​តៃវ៉ាន់ ក្នុង​គោលបំណង​ដើម្បី​រៀបការ​ជាមួយ Liu ។​

​    ​ម្តាយ​របស់​តារា​សម្តែង​ប្រុស​រូបនេះ​បាន​បញ្ជាក់ថា "​អាពាហ៍ពិពាហ៍​អតីតកាល​និង​បច្ចុប្បន្ន​របស់គាត់​គឺ​ស្ថិតនៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត​នៅ​កោះ​បាលី​កាលពី​ថ្ងៃ​ចន្ទមួយថ្ងៃ​បន្ទាប់ពី​ការរៀប​ពិធី​អាពាហ៍ពិពាហ៍​ចំណាយ​យ៉ាង​ខ្ជះខ្ជាយ​មួយ​នេះ​ត្រូវ​បានរៀបចំ​ជាមួយនឹង Liu នៅឯ​រមណីយដ្ឋាន​មួយកន្លែង​"​។​

​    ​អ្នកស្រី​ក៏បាន​សុំ​ការអត់ឱន​ទោស​ផងដែរ​ពី​អតីត​កូនប្រសារ​ស្រី​របស់គាត់​ដោយ​គាត់​បាន​និយាយថា Ma ហាក់ដូចជា​មិន​ធ្លាប់បាន​ឆ្លងកាត់​ចំណងអាពាហ៍ពិពាហ៍ម្តងណា​នោះឡើយ ក្នុងអំឡុងពេល​អាពាហ៍ពិពាហ៍​រយៈពេល​បី​ឆ្នាំ​របស់​នាង​ដែល​បញ្ចប់​នៅក្នុង​ឆ្នាំ ២០០៩ ៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់