adverise with khmeread 1

វេជ្ជបណ្ឌិត​ដ៏​សង្ហា​ដាច់​គេ​លើ​ពិភពលោក​កំពុងមាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​បវរ​កញ្ញាឯក​ចក្រវាល​ឆ្នាំ ២០១៥

    ​វា​ប្រហែលជា​ថ្ងៃមួយ​ដ៏​គួរឱ្យ​សោកស្តាយ​បំផុត​សម្រាប់​អ្នកគាំទ្រ​បវរកញ្ញា Pia Wurtzbach និង "​គ្រូពេទ្យ​ដ៏​ស៊ិ​ច​ស៊ី​បំផុត​លើ​លោក​" គឺ​លោក Mikhail Varshavski ។​

​    ​យោងតាម​វេ​ប​សាយ News.com.au បានឱ្យដឹងថា​បច្ចុប្បន្ន​តារា​ល្បីឈ្មោះ​ទាំងពីរ​រូបនេះ​បាន​ណាត់​ជួបគ្នា​ក្នុងស្ថានភាព​ពិសេស​មួយ​គួរឱ្យកត់សម្គាល់​។​

​    ​ពាក្យ​ចរចា​ម​អា​រ៉ា​ម​នៃ​ការ​ណាត់ជួប​ជា​លើកដំបូង​បានចាប់ផ្តើម​សាយភាយ​នាពេល​ដែល​លោក Mikhail បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែលមាន Pia នៅ​កៀក​កិត​ជាមួយគ្នា​ចូលទៅក្នុង​បណ្តាញ​សង្គម Instagram ផ្ទាល់​របស់គាត់​។​

​    ​គ្រូពេទ្យ​សង្ហា​រវ័យ ២៦ ឆ្នាំ​រូបនេះ​ក៏បាន​សរសេរ​ពាក្យពេជន៍​មួយចំនួន​ទៅក្នុង​បណ្តាញ​សង្គម​របស់គាត់​ផងដែរ​ដោយ​ក្នុងនោះ​មានន័យថា "​ខ្ញុំ​ណាត់ Pia ។ វា​ជាការ​ស្មើភាព​មួយ​នៃ​ទំនាក់ទំនង​ថ្មី​នេះ ប៉ុន្តែ​ខ្ញុំ​ពិតជា​រំភើប​ដោយ​បានឃើញ​ទីកន្លែង​ដែល​យើង​ត្រូវ​ទៅ​"​។​

​    ​Mikhail Varshavski បាន​កើនឡើង​ប្រជាប្រិយ​របស់គាត់​បន្ទាប់​ពី​គាត់​ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា  "​វេជ្ជបណ្ឌិត​សិច​ស៊ី​បំផុត​" ដោយ​ទស្សនា​វ​ដ្តី PEOPLE Magazine ។ ហើយ​នាពេល​បច្ចុប្បន្ននេះ​គាត់​មាន​អ្នកគាំទ្រ​រហូតដល់​ទៅ ១,៦ លាន​ឯណោះ​នៅលើ Instagram ។​

​    ​ប៉ុន្តែ​វា​ប្រហែលជា​គ្មាន​អ្វីដែល​ត្រូវ​សង្ស័យ​នោះទេ​ដែលថា​បុរស​សង្ហារ​ដូចជា​គ្រូពេទ្យ​រូបនេះ​សម្បូរ​ស្រី​តាម​សុំ​ស្នេហ៍​នោះ​៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់