បើយោងតាមប្រធានរងនៃគណៈកម្មការប្រតិបត្តិសហព័ន្ធបាល់ទាត់អឺរ៉ុបលោក Giancarlo Abete បានឱ្យដឹងថា យ៉ូរ៉ូ ២០១៦ អាចនឹងលេងបិទទ្វារនៅរដូវក្តៅនេះ។
មន្ត្រី UEFA រូបនេះបានធ្វើការព្រមានបន្ទាប់ពីមានវាយប្រហារនៅទីក្រុងព្រុចសែលដោយភេរវករដែលបានបំផ្លាញព្រលានយន្តហោះនិងស្ថានីយ៍រថភ្លើងក្រោមដី។
អ្នករៀបចំកម្មវិធីបានកំណត់ថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិដូចការគ្រោងទុកដដែលប៉ុន្តែវិធានការតឹងរ៉ឹងនឹងដាក់តាមគោលដៅប្រសិនបើសុវត្ថិភាពមិនត្រូវបានធានា។
លោក Abete បាននិយាយជាមួយវិទ្យុបារាំងថា "យ៉ូរ៉ូ ២០១៦ ជាប្រភេទព្រឹត្តិការណ៍ដែលមិនពន្យារឬក៏ផ្អាកបានឡើយ។ យើងមិនអាចដកចេញនូវការលេងបិទទ្វារបានឡើយខណៈយើងមិនអាចបញ្ឈប់អំពើភេរវកម្មនោះ"៕
