1

UEFA បញ្ជាក់ថា Premier League នៅតែ​រក្សា​កៅអី Champions League ទី​បួន​របស់ខ្លួន​សម្រាប់រ​ដូ​វ​កាល ២០១៧/១៨

    ​មានការ​ព្រួយបារម្ភ​ជាច្រើន​ដែលថា ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​នឹង​បាត់បង់​កៅអី​ទី​បួន​របស់ខ្លួន​នៃ​ក្របខ័ណ្ឌ Champions League ដោយសារ​ចេះតែ​បរាជ័យ​នៅ​តំបន់​អឺរ៉ុប ប៉ុន្តែ​អង្គភាព​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប​បានបញ្ចប់​មន្ទិលសង្ស័យ​នេះ​។​

​    ​ក្រុម​កំពូល​ទាំងបី​មកពី​ក្របខ័ណ្ឌ Premier League, La Liga និង the Bundesliga នឹង​នៅតែ​រក្សា​កៅអី​ទី​បួន​របស់ខ្លួន​។​

​    ​ការ​ឆ្លងទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​របស់ Manchester City នៅ Champions League និង​ជោគជ័យ​របស់ Liverpool នៅ​ក្របខ័ណ្ឌ Europa League បាន​ក្លាយជា​សារៈសំខាន់​នៅក្នុង​ការសម្រេចចិត្តរ​បស់ UEFA​។​

​    ​ក្របខ័ណ្ឌ Serie A ប៊ិះ​តែ​នឹង​បាន​កៅអី Champions League មួយទៀត​ទៅហើយ ប៉ុន្តែ​ដោយសារ​ការចាកចេញរ​បស់ Juventus ពី​ក្របខ័ណ្ឌ​នេះ ទើប​ធ្វើឱ្យ​ស្ថានការណ៍​នេះ​ប្រែ​ក្រឡាស់​អស់រលីង​៕

ប្រភព៖ Metro

មតិយោបល់