1

​ដឹង​អត់ Ronaldo ជួយ Neymar នៅក្នុង​កម្ម​វី​ធី Ballon d'Or កាលពី​ខែមករា​?

    ​បើ​យោងតាម​ពី​ធី​ករ​ទូរទស្សន៍​លោក Kate Abdo បានឱ្យដឹងថា កីឡាករ Cristiano Ronaldo បាន​ទុក​គូប្រជែង​របស់គាត់​មួយ​ឡែក​ដើម្បី​ជួយ​តារា​អ្នកមាន​បុណ្យ Barcelona គឺ​កីឡាករ Neymar អំឡុង​កម្ម​វី​ធី Ballon d'Or​។​

​    ​តារា​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​របូត​ពាន Ballon d'Or ទៅឱ្យ Messi ខណៈ Neymar បាន​ឈាន​មក​ដំណាក់កាល​បេក្ខភាព​បី​រូប​ចុងក្រោយ​ជា​លើកដំបូង​នៅក្នុង​អាជីព​របស់គេ​។​

​    ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Football Beyond Borders លោក Kate Abdo បាន​ពន្យល់ថា "​នៅ​កម្ម​វី​ធី Ballon d'Or កាលពី​ខែមករា​ដែល​ខ្ញុំ​ជា​ពិធីករ យើង​បាន​សមជា​មួយ​កីឡាករ​មុននឹង​ពួកគេ​ឡើងទៅ​វេទិកា​មែនទែន​។ គាត់ (Ronaldo) បាន​ដើរ​ជាមួយ Neymar ដែល​គាត់​ជា​ជន​ប្រេ​ស៊ី​ល​និង Ronaldo ជា​ជន​ព័រ​ទុយ​ហ្គា​ល់ ដូច្នេះ​ពួកគេ​និយាយ​ភាសា​ព័រ​ទុយ​ហ្គា​ល់ ហើយ Messi និង Neymar ជា​មិត្ត​រួម​ក្រុម​ជាមួយគ្នា ប៉ុន្តែ​នៅពេលនោះ Ronaldo ជា​អ្នក​នាំ​គាត់​ដើរ​មើល​ជុំវិញ ដោយ​បង្ហាញ​គាត់​ពី​កន្លែង​ណា​ដែល​ត្រូវ​ទៅ ដោយ​ប្រាកដថា អ្វីៗ​គឺ​ត្រូវបាន​បកប្រែ​សម្រាប់​គាត់​"​។​

​    ​គាត់​បាន​បន្តទៀតថា "​គាត់​ពិតជា​រួសរាយ​និង​យកចិត្តទុកដាក់​ចំពោះ Neymar ខ្លាំងណាស់ ហើយ​ប្រហែលជា​អ្នក​មិន​រំពឹង​ពីអ្វី​ដែល Ronaldo ធ្វើ​ចំពោះ​គូប្រជែង​របស់គាត់​នោះទេ​"៕

ប្រភព៖ Daily Mail

មតិយោបល់