adverise with khmeread Messages exchange

អ្នកជំនាញ​ណែនាំ​ឱ្យ​ដំឡើង​ទៅ iOS 9.3 ជាបន្ទាន់​បើ​មិន​ចង់​រងគ្រោះ​ដោយសារតែ​កំហុស​របស់ iMessage

​    ​ក្រុមហ៊ុន Apple ប្រហែលជា​បាន​ប្រើ​បច្ចេកទេស​ដាក់​កូដ​ជាច្រើន​ដើម្បី​រក្សា​ទិន្នន័យ​របស់​អតិថិជន​ឱ្យមាន​សុវត្ថិភាព ដោយ​កូដ​សុវត្ថិភាព​មួយចំនួន​បច្ចុប្បន្ន​ក៏​កំពុង​ជា​ប្រធានបទ​ក្តៅ​ផងដែរ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រទះឃើញ​កំហុស​មួយ ដែល​អាច​បំផ្លាញ​កិត្តិនាម​កូដ​ដ៏​សុវត្ថិភាព​របស់ Apple​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ២២ ខែមីនា​។  

​    ​ក្រុម​អ្នកជំនាញ​សន្តិសុខ​អាមេរិក​បាន​រកឃើញ Bug មួយ​នៅក្នុង iMessage ដែល​អាចធ្វើឱ្យ​ពួក​ហ៊ែ​ក​ឃឺ​ចូល​យក​វីដេអូ រូបភាព និង​ឯកសារ​នានា​ដែល​ផ្ញើ​តាមរយៈ​ការប្រើប្រាស់​សេវា Message ដែល​បំពាក់​នៅក្នុង​ឧបករណ៍​របស់ Apple​។​

​    ​ចន្លោះប្រហោង​សុវត្ថិភាព​នេះ​ប៉ះពាល់​តែ​លើ​ឧបករណ៍​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ស៊េរី​ទាប​ជាង iOS 9 ប៉ុណ្ណោះ ប៉ុន្តែ​អ្នកជំនាញ​មួយរូប​បាន​ព្រមាន​ថា ក្រុម​ហ៊ែ​ក​ឃឺ​ដែលមាន​ការតាំង​ចិត្ត​ខ្ពស់​ច្បាស់​ជា​អាចបង្កើត​កំណែ​ថ្មី​មួយ​ដើម្បី​វាយប្រហារ​ទូរស័ព្ទ​ថ្មី​របស់ Apple​។ 

​    ​អ្នកជំនាញ​រូបនោះ​បាន​ណែ​នាំឱ្យ​ម្ចាស់​ទូរស័ព្ទ iPhone ដំឡើង​សូ​ហ្វ​វែ​ថ្មី iOS 9.3 លើ​ទូរស័ព្ទ​របស់ខ្លួន​ដើម្បី​កាត់បន្ថយ​ហានិភ័យ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល
app

អ្នកនឹងចូលចិត្ត

មតិយោបល់