adverise with khmeread 1

Ozil បដិសេធ​ការលើកឡើង​របស់​សារព័ត៌មាន​មួយចំនួន​ពី​ការចាកចេញ​របស់គាត់​

​    ​ខ្សែបម្រើ​ឆ្នើម​កាំភ្លើង​ធំ Arsenal គឺ​កីឡាករ Mesut Ozil បាន​រិះគន់​ចំពោះ​ការ​លើកឡើងថា គាត់​ចង់​ចាក​ចេញពី​ក្លឹប​ប្រសិនបើ​លោក Arsene Wenger នៅតែ​ដឹកនាំ​ក្រុម​។​

​    ​វេ​ប​សាយ Don Balon របស់​អេ​ស្ប៉ា​ញ​បាន​លើកឡើងថា កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​កាន់តែ​នឿយណាយ​ចិត្ត​ចំពោះ​ការខ្វះ​ភាពជោគជ័យ​ក្នុង​ក្របខ័ណ្ឌ Premier League និង​តំបន់​អឺរ៉ុប​ក្រោម​ការបញ្ជា​របស់លោក Wenger ហើយ​មាន​គម្រោង​ដើរ​ចេញពី​ក្លឹប​ដើម្បី​ត្រឡប់​ទៅ​ក្របខ័ណ្ឌ La Liga វិញ​ទៀតផង​។​

​ ​    ​ប៉ុន្តែ​អតីត​កីឡាករ Real Madrid រូបនេះ ដែល​ត្រូវបាន​ទិញ​ដោយ​លោក Wenger ពី​ក្លឹប​អធិរាជ​ស​ក្នុងតម្លៃ ៤២,៥ លាន​ផោន​ក្នុង​ឆ្នាំ ២០១៣ បាន​ទទូចថា គាត់​នៅតែ​គោរព​ចំពោះ​គ្រូ​សញ្ជាតិ​បារាំង​រូបនេះ​។​

​    ​អ្នកចាត់ការ​ក្រុម Arsenal រូបនេះ​កំពុង​ស្ថិតក្នុង​សម្ពាធ​ខណៈ​កាំភ្លើង​ធំ​អាច​នឹង​អត់​ពាន​ក្នុង​រដូវ​កាល​នេះ​។​

​    ​Ozil បានឈ្នះ​ពាន FA Cup ជាមួយ​ក្លឹប​ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ​គាត់​នៅសល់​កា​រប​ញ្ចូ​ន​បាល់​បី​គ្រាប់​ទៀត​ប៉ុណ្ណោះ​ដើម្បី​បំបែក​កំណត់ត្រា​របស់​វីរៈបុរស Thierry Henry ក្នុង​រដូវ​កាល​នេះ​៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់