ភ្នាក់ងារ:Gareth Bale នឹងមិនទាន់ចាកចេញពីក្លឹប Real Madrid នៅខែមករានេះទេ

        កីឡាករ Gareth Baleគ្មាន​គម្រោងចាកចេញពីក្លឹប Real Madrid នៅពេល​ដ៏ខ្លីនេះទេ​ ហើយ​អាចនឹង​មាន​ផែន​ការ​ពេញ​មួយ​រដូវកាល​ទៀត​នៅ​ក្របខណ្ឌ La Liga។

        គ្រូបង្វឹក​ក្លឹប Real Madrid លោក Zinedine Zidane បរាជ័យក្នុង​ការ​​ព្យាយាម​បង្ខំឲ្យ​ Bale ចាកចេញ​កាលពីរដូវកាលមុន ហើយ​ចាប់តាំងពី​ពេលនោះមក កីឡាករ​សញ្ជាតិវ៉េលរូបនេះបាន​វិលត្រឡប់​មក​កាន់​ក្រុម​ជម្រើស​ដំបូងវិញ។

        នៅពេលនេះ លោក​ Jonathan Barnett ដែលជា​ភ្នាក់ងារ​របស់ Bale បាន​និយាយថា កីឡាកររូបនេះនឹងមិនទាន់​ទៅ​ណាទេនៅ​រដូវក្តៅ​ឆ្នាំ​២០២០​នេះ។

        កីឡាករវ័យ​៣០​ឆ្នាំរូបនេះ​មាន​កិច្ច​សន្យា​ដែល​បន្ត​ដល់​ឆ្នាំ​២០២២ ហើយលក្ខខណ្ឌក្នុងកិច្ច​សន្យា​ដែលមាន​កញ្ចប់ទឹកប្រាក់ធំនេះមានន័យថា ក្លឹបថ្មីមិនអាចមា​នលទ្ធភាព​ផ្ទេរ​កីឡាករ​រូបនេះទេ។

        បេល មាន​ប្រាក់ឈ្នួល ៦០០.០០០ផោន​ក្នុង​មួយសប្តាហ៍។ នៅ​រដូវកាល​នេះ បេល បង្ហាញមុខ​បាន​១៤​លើក​សម្រាប់​ក្លឹប Real Madrid និង​រកបាន​២គ្រាប់៕

adverise with khmeread