Chelsea គ្រោងដាក់សំណើ៤០លានផោនដើម្បីផ្ទេរខ្សែការពារ IssaDiopរបស់ក្លឹប West Ham

        ក្លឹបតោខៀវ Chelsea គ្រោង​នឹង​ដាក់សំណើ​ផ្ទេរ​៤០លានផោន​ដើម្បីផ្ទេរ​កីឡាករ IssaDiopរបស់​ក្លឹប West Ham ខណៈលោក Frank Lampard ចង់ពង្រឹងប្រព័ន្ធ​ការ​ពាររបស់ក្លឹប​នៅ​ខែ​នេះ។

        Chelsea បានតាមឃ្លាំ​មើល​ការវិវឌ្ឍ​របស់​Diop​ច្រើន​ខែ​មក​ហើយ​ ហើយ​តាម​ព័ត៌មាន​ថា អាចនឹងដាក់​សំណើ​ផ្ទេរកីឡាករវ័យ​២២​ឆ្នាំ​រូបនេះ។​ខ្សែការពារសញ្ជាតិបារាំង​រូបនេះដែល​ក៏ជា​គោលដៅ​របស់​ក្លឹប Tottenhamដែរនោះ ពិតជាធ្វើ​បាន​ល្អមែនទែននៅ​រដូវកាល​នេះ បើទោះបីជា​ក្រុម West Ham ជូបបញ្ហា​លំបាកក៏ដោយ។

        Diop គឺជា​គោលដៅ​ផ្ទេរចម្បង​របស់​ក្លឹប Chelsea ​នៅ​រដូវកាលផ្ទេរខែមករា​ នេះ បន្ទាប់ពីក្លឹបនេះត្រូវ​បាន​ដក​បម្រាម។

        ប៉ុន្តែគេរំពឹងថា លោក David Moyes នឹងអាចជួយ​ក្រុម West Ham ឲ្យ​ប្រសើរ​ឡើង​ ហើយ​ប្រហែលជាគ្មាន​បំណង​ឲ្យ Diop ចាកចេញ​ដោយងាយ​ស្រួល​នោះទេ៕

adverise with khmeread