Idol ប្រាប់ក្បួនក្បាច់ហើយ! Cristiano Ronaldo បង្ហាញអាថ៍កំបាំងមុខម្ហូបជួយរក្សារាងកាយឱ្យមាំមួន ហើយមានម្ហូបវេទមន្តរបស់គាត់ ដែលជួយឱ្យមានសាច់ដុំធំៗទៀត

កីឡាករជាច្រើនបានចូលនិវត្តន៍ស្ទើរតែអស់ទៅហើយក្នុងសម័យ Cristiano Ronaldo ប៉ុន្ដែកីឡាកររូបនេះ ដែលមានវ័យ ៣៤ ឆ្នាំនៅតែមានឈ្មោះជាកីឡាករកំពូលរបស់ពិភពលោកក្នុងឆ្នាំ ២០២០។

ពេលនេះ Ronaldo បានលាតត្រដាងអាថ៍កំបាំង ដែលជួយឱ្យកីឡាករវ័យ ៣៤ ឆ្នាំនេះរូបនេះមានរាងកាយមាំមួន និងបន្តភាពខ្លាំងក្លារបស់ខ្លួននៅលើទីលាន។

តារាបាល់ទាត់របស់ក្លឹបសេះបង្កង់ Juventus មានល្បិច និងតិចនិចរបស់គាត់។ គាត់បានបរិភោគតិចតួច តែញឹកញាប់ដោយរាល់ ៣ ទៅ ៤ ម៉ោងម្ដង ដើម្បីទទួលបាននូវសារធាតុចិញ្ចឹម ដែលអ្នកកីឡាត្រូវការ និងគាំទ្រដល់ប្រព័ន្ធរំលាយអាហារលឿន ដែលអ្នកកីឡាត្រូវតែមានដាច់ខាត។

របបអាហាររបស់គាត់ អនុញ្ញាតឱ្យគាត់មានសាច់ដុំធំៗ និងមានជាតិខ្លាញ់តិច។ គាត់មានអ្នកជំនាញអាហាររូបត្ថម្ភ ដែលតាមគាត់តាំងពីលេងឱ្យក្លឹប Real Madrid។

គាត់បរិភោគគ្រាប់ធញ្ញាជាតិ ផ្លែឈើស្រស់ និងសាច់គ្មានខ្លាញ់ដែលមាននៅក្នុងត្រីដូចជា ត្រីដាវ ត្រីសមុទ្រឈ្មោះ Sea Bass ត្រីសមុទ្រឈ្មោះ Sea Bream និង ត្រីម៉រុយ។ ពពួកត្រីនេះ គេក្លាសេ ហើយវាមិនកកទេ។

ក្រៅពីអាហារសាច់ Ronaldo នៅបរិភោគអាហារដូចជាឈីស សាច់បន្ទះ យ៉ាអួ និងផ្លែបឺ។ ហើយមាន់ ត្រូវបាន Ronaldo ចាត់ទុកជាអាហារវេទមន្ត ដោយវាសម្បូរទៅដោយប្រូតេអ៊ីន និងជាតិខ្លាញ់តិច។

កីឡាករ Patrice Evra អតីតមិត្តរួមក្រុមកាលនៅលេងឱ្យក្លឹបបិសាចក្រហមនិយាយថា "ខ្ញុំណែនាំអ្នកទាំងអស់គ្នាត្រូវនិយាយបដិសេធ នៅពេល Cristiano អញ្ជើញអ្នកទៅផ្ទះរបស់គាត់ ព្រោះសម្លាញ់ម្នាក់នេះជាម៉ាស៊ីន និងមិនដែលឈប់ហាត់ប្រាណនោះឡើយ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16