adverise with khmeread 1

គាស់ទ្វារបន្ទប់លួចលុយមួយថ្ងៃ បន្ទាប់ប៉ូលិសចាប់ខ្លួនបាន

     ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកព្រៃនប់ចាប់ខ្លួនកាលពីវេលាម៉ោង​៣រសៀលថ្ងៃទី១៤ធ្នូឆ្នាំ២០១៥នៅនៅភូមិបិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីបានធ្វើសកម្មភាពគាស់ទ្វារបន្ទប់លួចលុយ ។
    ប៉ូលិសស្រុកព្រៃនប់បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខ្លាត់ ចន្ធី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពកាច់សោទ្វារបន្ទប់លួចយកលុយរបស់ជនរងគ្រោះឈ្មោះ ប៉ាន់ ចំរើន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរកាលពីថ្ងៃទី១៣ធ្នូឆ្នាំ២០១៥វេលាម៉ោង៨និង៤០នាទីយប់នៅភូមិបិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ យកលុយអាមេរិកលុយ៣០០ដុល្លារនិងលុយខ្មែរ២០ម៉ឺនរៀល  ហើយគេចខ្លួន។ក្រោយពីទទួលបានពាក្យបណ្តឹង  ប៉ូលិសបានស្រាវជ្រាវចាប់ខ្លួនបានមួយថ្ងៃបន្ទាប់។
     បច្ចុប្បន្នជនសង្ស័យខាងលេីកម្លាំងជំនាញបន្តចាត់ការនិតិវិធីបញ្ជូនទៅតុលាការ៕

adverise with khmeread

មតិយោបល់