adverise with khmeread D0e63696 b6e1 49e5 968b f7cdfb80db0a

ចាប់បាន​ចោរ​អំបុក​ចោរ​អំបែង លួច​កង់​បាន​ម្នាក់​

     ភ្នំពេញ ៖ ចោរ​អំបុក​ចោរ​អំបែង​ដែល​តែងតែ​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ឫស្សីកែវ​ចាប់ខ្លួន​នៅ​ថ្ងៃទី​២២ មីនាឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​១០​នាទី យប់​នៅ​ចំណុច​ផ្ទះ​លេខ គ្មាន ផ្លូវ​ខាង​សារិន ក្រុមទី​៦ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ  បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​កង់​មួយគ្រឿង។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ប៉ាវ  ហុ​គ្រី  ភេទ​ប្រុស  អាយុ​៤៩​ឆ្នាំ  ជនជាតិខ្មែរ ទីលំនៅ​កន្លែងកើតហេតុ មុខរបរ​បុគ្គលិក​ក្រុម​ហ៊ុន។​
     ចំណែក​ជនសង្ស័យ ឈ្មោះ​ប្រាក់  សុ​វណ្ណា​រឿន ហៅ ឌី​ស្កូ  ភេទ​ប្រុស អាយុ​២៦​ឆ្នាំ   ខ្មែរ​ទីលំនៅ មុខរបរ​មិន​ពិតប្រាកដ​បានធ្វើ​សកម្មភាព​លួច​យក​កង់​នៅមុខ​ផ្ទះ​ជនរងគ្រោះ​។​

     ភ្លាមៗ​នោះ​កម្លាំង​ល្បាត​ខណ្ឌ​ប៉ុស្តិ៍​និង​ប្រជា​ការពារ​សង្កាត់​ឬ​ស្សី​កែវ​ឃាត់​ចាប់បាន​ភ្លាមៗ​ពេលដែល​ជនរងគ្រោះ​ស្រែកថា​"​ចោរៗ​"។​

     បន្ទាប់មក​ផ្នែក​ជំនាញ​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​បំពេញ​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់