ស្រីស្អាតម្នាក់ទិញកាដូថ្លៃផ្ញើម្តាយ តែខ្លាចចុះពីយន្តហោះវិញត្រូវគយរឹបអូសយក ក៏ពឹងអាចារ្យជួយលាក់, ក្រោយចុះពីយន្តហោះមន្ត្រីគយសើចចុកពោះ

សំណើច ៖ នារីវ័យក្មេងស្អាតទាក់ទាញមួយរូបបានជិះយន្តហោះពីអៀរឡង់ទៅអាមេរិក តែឆ្លៀតពឹងពាក់អាចារ្យម្នាក់អង្គុយក្បែរនាងឱ្យជួយរឿងមួយ។ នាងបានសួរថា "លោកឪ តើខ្ញុំសុំពឹងលោកឪជួយខ្ញុំរឿងមួយបានទេ?"។ 

អាចារ្យ ៖ "មានទៅស្អីកូនស្រី។ តើកូនស្រីចង់ពឹងឪជួយរឿងអី?"។ 

ស្រីស្អាត ៖ "ខ្ញុំទិញម៉ាស៊ីនផ្លុំសក់ថ្លៃមួយគ្រឿងសម្រាប់ជូនម្តាយខ្ញុំនៅថ្ងៃបុណ្យណូអែល។ កាដូនេះបិទក្នុងប្រអប់ជិតឈឹងមិនទាន់បានបើកមើលទេតាំងពីទិញមក ប៉ុន្តែតម្លៃវាគឺលើសកម្រិតពន្ធគយ ចឹងខ្ញុំខ្លាចគេរឹបអូសយកវាបាត់។ តើលោកឪមានមធ្យោបាយអ្វីដើម្បីជួយលាក់វាពីមន្ត្រីគយដែរទេ? លាក់វានៅក្នុងរ៉ូបលោកឪម៉េចដែរ?"។ 

អាចារ្យ ៖ "ឪនឹងជួយ ប៉ុន្តែឪសូមដាស់តឿនជាមុនថា ឪនឹងមិននិយាយកុហកទេ"។

ស្រីស្អាតតបវិញថា "មុខមាត់លោកឪស្មោះត្រង់ចឹង គេច្បាស់ជាមិនសួរនាំលោកឪទេ"។ 

នៅពេលពួកគេចូលដល់កន្លែងគយឆែកឆេរ នាងបានសុំឱ្យលោកឪទៅមុន។ មន្ត្រីគយបានសួរអាចារ្យថា "លោកឪ តើមានអ្វីចង់ប្រកាសដែរទេ?"។ 

អាចារ្យ ៖ "ពីក្បាលមកត្រឹមចង្កេះ ឪគ្មានអីត្រូវប្រកាសទេ"។ 

មន្ត្រីគយស្តាប់ឮដូច្នេះ ក៏កើតចិត្តសង្ស័យ រួចក៏សួរបន្ត "ចឹងតើលោកឪចង់ប្រកាសអ្វីពីចង្កេះដល់ចុងជើង?"។ 

អាចារ្យ ៖ "ឪមានប្រដាប់វែងមួយទុកសម្រាប់តែប្រើជាមួយស្រីៗទេ មកទល់ឥឡូវឪមិនដែលដកវាមកប្រើទេ"។ 

ពួកមន្ត្រីសើចឡើងចុកពោះ រួចនិយាយថា "សូមអញ្ជើញលោកឪទៅចុះ។ តោះអ្នកបន្ទាប់ចូលមក"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត