adverise with khmeread 8270d56a 9537 4178 be88 33ff42c1c4d9

ប៉ូលិស​ស្រុក​ក្រូចឆ្មា បង្ក្រាប​ទីតាំង​ល្បែង​៤​កន្លែង​និង​ឃាត់​ពួក​ញៀន​ល្បែង​៥​នាក់​

     ត្បូងឃ្មុំ ៖ កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សាំ ហេ​ង‌ អធិការ​ប៉ូលិស​ស្រុក​ក្រូចឆ្មា បាន​ចុះបង្ក្រាប​ល្បែង​ស៊ីសង​ជល់​មាន់​និង​បាញ់​អាបោង​ខុសច្បាប់​នៅ​ចំណុចដើម​ត្រ​សេក ក្រោយ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ដោយ​ឃាត់​មនុស្ស​៥​នាក់​និង​ដកហូត​វត្ថុតាង​មួយចំនួន។ ប្រតិ​ប​តិ​ការបង្ក្រាប​ល្បែង​ស៊ីសង​ខុសច្បាប់ នេះ​បាន​ធ្វើឡើង​ចំនួន​៤​ទីតាំង​ផ្សេងគ្នា​កាលពី​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦។​

     ប៉ូលិស​និយាយថា ដំបូង​បង្ក្រាប​ទីតាំង​ជល់​មាន់​នៅវេលា​ម៉ោង ១២ និង ៣៩​នាទី​ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​ចំនួន ២​នា​ក‌់​ គឺ​១-​ឈ្មោះ ផល លុ​ច‌ ភេទ​ប្រុ​ស‌ អាយុ ២៩​ឆ្នាំ ជាតិខ្មែ​រ‌​និង  ២-​ឈ្មោះ ឈុ​ន‌ តុ​អៀ​ក‌ ភេទ​ប្រុ​ស‌ អាយុ ៥៥​ឆ្នាំ ជាតិខ្មែ​រ‌​។​​ បាន​ដកហូត​សម្ភារៈ ១.​ម៉ូ​ត‌ូ​សរុប​ចំនួន ០៥​គ្រឿង​,២.​ជញ្ជឹង​សម្រាប់​ថ្លឹង​មាន់​ចំនួន ០១,៣.​បង់​រុំ​ខ្នាយ​មាន់​មួយចំនួន​,៤.​កៅអី​ជ័រ​អង្គុយ​ផ្អែក​ចំនួន ០៥ កៅអី​ជ័រ​ទាប​ចំនួន ២៥​និង​៥.​ក​ន្ក្រ​ក​សម្រាប់​ដាក់​មាន់​ចំនួន ០១ ។​

     ប៉ូលិស​បន្តថា  នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង ១​និង ៣០​នាទី រសៀល​ប៉ូលិស​បន្ត​ប​ង្ក្រា​ប‌​ល្បែង​ស៊ី​សង​លេង​បាញ់អាប៉ោង​នៅ​ចំនុច​ភូមិ​ទី​១ ឃុំ​ព្រែក​អា​ជ‌ី ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូង​ឃ្ម‌ុំ ដកហូត​បាន​:​​១.​ម៉ូតូ​ចំនួន ០១​គ្រឿង​,២.​ស្បែង​ជើង​ចំនួន ០២​គូ​។ ចំណែក​អ្នកលេង​បាន​រត់​គេចខ្លួនបាត់​។​

     ប៉ូលិស​បន្តទៀតថា  នៅវេលា​ម៉ោង ២​និ​ង‌ ១០​នាទី រសៀល​ប៉ូលិស​បន្ត​ប​ង្ក្រា​ប‌​ល្បែង​ស៊ី​សង​អាប៉ោង​នៅ​ចំណុច​ក្រោមផ្ទះ​របស់​ឈ្មោះ ហា​ង‌ ឆេ​ង‌​ (​ផ្ទះ​ទំនេរ​គ្មាន​មនុស្ស​នៅ​) នៅ​ភូមិ​ដីដុះ ឃុំ​ប៊ើ​ស​២ ស្រុក​ក្រូចឆ្មា បាន​ដកហូត​បាន​:១.​ចាន​អាប៉ោង​ចំនួន ០១ ផ្ទិ​ល​សម្រាប់​គ្រប ចំនួន​០១ ហាន់​តោ ចំនួន ០១,២.​ម៉ូ​ត‌ូ​ចំនួន ០៣​គ្រឿង​និង​ឃាត់ខ្លួន​បាន​ចំនួន ០២​នាក់ ១.​ឈ្មោះ ហុ​ក‌ សុជា​ត‌ិ ភេទ​ប្រុ​ស‌ អាយុ ៣៤​ឆ្នាំ ជាតិខ្មែ​រ‌ និង​ទី​២​ ឈ្មោះ ឌឹ​ម‌ អុ​ល‌ ភេទ​ប្រុ​ស‌ អា​យ‌ុ ៦៦​ឆ្នាំ ជាតិខ្មែ​រ‌។​

      ប៉ូលិស​បន្តថា  នៅវេលា​ម៉ោង​៤​ល្ងាច​ប៉ូលិស​បន្ត​បង្ក្រាប​ល្បែង​ស៊ី​សង​អាប៉ោង​នៅ​ភូមិ​ទួល​ស្នួល ឃុំ​ទួល​ស្នួ​ល‌ ស្រុក​ក្រូច​ឆ្មា ខេត្ត​ត្បូងឃ្មុំ ដកហូត​បាន​:១.​មេអាប៉ោង​ចំ​នួ​ន‌ ០១,២.​ចាន​អាប៉ោង​ចំនួន ០១ ផ្ទិ​ល​សម្រាប់​គ្រប​ចំនួន ០១​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន ០១​នាក់ ឈ្មោះ មា​ន‌់ ហុង​ស៊ា​ង ភេទ​ប្រុ​ស‌ អាយុ​៥០​ឆ្នាំ។​

      បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​លេងល្បែង​ស៊ីសង និង​ពិន័យ​រដ្ឋបាល ដោយមាន​ការបញ្ជា​ពី​លោក ហៀ​ង‌ សុភ​ក្រ័ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ។ ចំពោះ​ម៉ូតូ​ត្រូវបានធ្វើ​ការប្រគល់​ទៅអោយ​ម្ចាស់​ដើម​វិញ។ ចំណែក​វត្ថុតាង​ត្រូវ​ដកហូត​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ក្រូចឆ្មា​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់