បុរសម្នាក់ជាប់ពោតផ្ទុះក្នុងធ្មេញ ប៊ិះស្លាប់ដោយសារជំងឺបេះដូង ព្រោះតែវិធីឆ្កឹះអាចម៍ធ្មេញប្លែកៗរកឃើញដោយខ្លួនគាត់

ជាប់ពោតផ្ទុះក្នុងធ្មេញប៊ិះផ្ដាច់ជីវិតបុរសអង់គ្លេសវ័យ ៤១ ឆ្នាំម្នាក់កាលពីឆ្នាំមុន ដោយវាបង្កទៅជាជំងឺបេះដូង ដែលតម្រូវឱ្យមានការវះកាត់ដ៏ធំមួយ។

ក្រុមគ្រូពេទ្យរបស់គាត់ជឿថា ដោយប៉ុនប៉ងឆ្កឹះអាច​ម៍ធ្មេញចេញពីធ្មេញរបស់គាត់ជាមួយនឹងវត្ថុកែច្នៃផ្សេងរួមមានឈើចាក់ធ្មេញ គំរបប៊ិក ខ្សែភ្លើង និងក្រចក ធ្វើឱ្យអ្នកពន្លត់អគ្គីភ័យឈ្មោះ Adam Martin ឆ្លងមេរោគដោយខ្លួនឯង ដែលធ្វើឱ្យបេះដូងគាត់មានបញ្ហា។

ការវះកាត់ធ្ងន់ធ្ងរធ្វើឡើងពីរដង ហើយ Martin កំពុងចាប់ផ្តើមជាសះស្បើយឡើងវិញជាមួយនឹងបេះដូងទើបវះកាត់ថ្មីរបស់គាត់។ ប៉ុន្ដែគាត់ និងប្រពន្ធគាត់ចង់ឱ្យយើងទាំងអស់គ្នាដឹងមេរៀនមួយនេះពីគាត់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16