ញាក់សាច់! ក្មេងជំទង់អាមេរិកមកធ្វើការងារស្ម័គ្រចិត្តបានតែ៣ថ្ងៃនៅអង្គការណាសា រកឃើញភពថ្មីមួយធ្វើគោចរជុំវិញព្រះអាទិត្យពីរ

មនុស្សភាគច្រើនមកអង្គុយស្តាប់គេណែនាំនេះណែនាំនោះរាប់មិនអស់នៅប៉ុន្មានថ្ងៃដំបូងនៃការងាររបស់ខ្លួន ប៉ុន្តែក្មេងជំទង់អាមេរិកម្នាក់បានរកឃើញភពថ្មីនៅថ្ងៃទីបីនៃការងារ។ 

Wolf Cukier អាយុ ១៧ ឆ្នាំមកពីទីក្រុង Scarsdale រដ្ឋ New York បានរៀនចប់វិទ្យាល័យ នៅពេលរូបគេមកធ្វើការងារស្ម័គ្រចិត្តនៅរដូវក្តៅនៅមណ្ឌលហោះហើរយានអវកាសរបស់អង្គការណាសានៅទីក្រុង Greenbelt រដ្ឋ Maryland កន្លែងដែលរូបគេរកឃើញភពមួយធ្វើគោចរជុំវិញព្រះអាទិត្យពីរ។ នេះយោងតាមកាសែត Independent សរសេរកាលពីថ្ងៃសៅរ៍ទី១១មករា។

យោងតាមអង្គការណាសាបានឱ្យដឹងថា ភពដែលគេស្គាល់ថា TOI 1338b គឺធំជាងផែនដីជិត ៧ ដង និងមានព្រះអាទិត្យចំនួនពីរ ដោយព្រះអាទិត្យមួយធំជាងព្រះអាទិត្យរបស់យើង១០ភាគរយ និង ព្រះអាទិត្យមួយទៀតមានទំហំតែ១ភាគ៣នៃព្រះអាទិត្យរបស់យើងប៉ុណ្ណោះ។

វាជាលើកទីពីរហើយដែល Wolf Cukier ធ្វើការស្ម័គ្រចិត្តនៅមន្ទីរពិសោធន៍អវកាស ក្រោយពីបានចំណាយពេលរដូវក្តៅឆ្នាំ២០១៨ធ្វើការលើគម្រោងមួយឈ្មោះថា Goldilocks Zone ក្រោមការណែនាំពីអ្នកស្រាវជ្រាវបច្ចេកវិជ្ជាអវកាសរបស់ណាសា គឺលោក Ravi Kopparapu៕

adverise with khmeread