1

​ជនសង្ស័យ​សុំ​សិទ្ធិ​ជ្រកកោន ៥ នាក់​នៅ​អាល្លឺម៉ង់​ចាប់រំលោភ​ក្មេងស្រី​អាយុ ៧ ឆ្នាំ​

​    ​ប៉ូលិស​អាល្លឺម៉ង់​កំពុង​ស៊ើបអង្កេត​លើ​ករណី​រំលោភ​ជា​ក្រុម​ដ៏​រន្ធត់​មួយ​ពាក់ព័ន្ធ​នឹង​ក្មេងស្រី​អាយុ ៧ ឆ្នាំ​ម្នាក់​ដែល​បាន​រស់នៅក្នុង​មជ្ឈមណ្ឌល​សុំ​សិទ្ធិ​ជ្រកកោន​។​

​    ​ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅក្នុង​ទីក្រុង Hamburg ជា​កន្លែង​ដែល​ក្មេងស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​ត្រូវបាន​គេ​យល់ព្រម​ឱ្យ​រស់នៅ​ផ្ទះ​ដែល​បាន​ចុះបញ្ជី​លើកដំបូង​នៅក្នុង​សង្កាត់ Bahrenfeld​។​

​    ​ប៉ូលិស​ត្រូវបាន​តេ​ហៅ​នៅពេល​ល្ងាច​ថ្ងៃ ២០​មីនា បន្ទាប់ពី​មានការ​រាយការណ៍​មួយ​ថា ក្មេងស្រី​អាយុ ៧ ឆ្នាំ​ម្នាក់​ជា​ជនរងគ្រោះ​នៃ​ការចាប់រំលោភ​ជា​ក្រុម​នៅ​កណ្តាលផ្លូវ Albert-Einstein-Ring​។​

​    ​ជនជាប់ចោទ​ត្រូវបាន​ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​ថា បុរស​ជនជាតិ​អារ៉ាប់​ទាំង ៥ រូប ប៉ុន្តែ​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​ពួកគេ​គ្រាន់តែ​មក​មើល​ជំរំ​សុំ​សិទ្ធិ​ជ្រកកោន ឬក៏​ពួកគេ​បាន​ចុះឈ្មោះ​រស់នៅ​ទីនោះ​។​

​    ​រដ្ឋអាជ្ញា លោក Nana Frombach បាន​និយាយថា "​យើង​បាន​បើក​ការស៊ើបអង្កេត​មនុស្ស ៥ នាក់​នេះ​។ មូលហេតុ​នៃ​រឿងហេតុ​មួយ​នេះ​គេ​នៅ​មិនទាន់​ច្បាស់​ថា​វា​កើតឡើង​យ៉ាងដូចម្តេច​នោះទេ​។ ការស៊ើបអង្កេត​កំពុង​បន្ត​"៕

ប្រភព៖ Daily Mail

មតិយោបល់