Christian Eriksenទទួលយកកិច្ចព្រមព្រៀងលេងបួនឆ្នាំកន្លះជាមួយក្លឹប Inter Milan

ខ្សែបម្រើChristian Eriksenរបស់​ក្លឹប Spursបាន​យល់ព្រម​ទទួល​យក​កិច្ច​សន្យាផ្ទេរចេញទៅ​​ក្លឹប Inter Milan ដែលមានកិច្ចសន្យាលេងរយ:ពេលបួន​ឆ្នាំ​កន្លះ។

        Eriksen សង្ឃឹមថា នឹង​សម្រេចកិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ក្របខណ្ឌ​ ​Serie A នៅ​ខែនេះ ប៉ុន្តែ​ក្លឹប Spursកំពុង​ទាមទារ​តម្លៃ​ផ្ទេរ១៧​លានផោន​ខណ:កិច្ចសន្យារបស់កីឡាករវ័យ​២៧​ឆ្នាំ​រូបនេះ​នឹង​ចប់កិច្ច​សន្យា​នៅរដូវក្តៅ​ខាងមុខ ហើយ​ត្រូវ​តែ​បន្ថយ​ប្រាក់ឈ្នួល​ពី​ ៨,៥លានផោន មក​ត្រឹម​៦,៥លានផោន​ក្នុងមួយឆ្នាំ​ ដើម្បី​ពន្លឿន​កិច្ច​ព្រម​ព្រៀង​ផ្ទេរចេញ។

        លោក Martin Schootsជាភ្នាក់ងារ​របស់​ Eriksenរីករាយ​ក្នុង​ការ​ទទួល​យក​សំណើ​ផ្ទេរ​របស់​ក្លឹប Inter Milan ទាក់ទិន​នឹង​ប្រាក់ឈ្នួល​របស់​កីឡាករ​រូបនេះ។

        ក្លឹប Inter Milan នឹង​បន្តការព្យាយាម​ ដើម្បី​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​ក្នុង​ពេល​ឆាប់ៗនេះ ហើយ​ជាមួយ​នឹង​ការសម្រេចបន្ថយ​ពន្ធ​៥០​ភាគរយ​ពី​រដ្ឋាភិបាល​អ៊ីតាលី​ វានឹង​ជួយ​ក្លឹបនេះ​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​ Eriksen។

        ជំនួប​ដើម្បី​សម្រេចកិច្ច​ព្រមព្រៀង​របស់Eriksen​ ជាផ្លួវការគ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃអង្គារ៍​និង​ថ្ងៃពុធ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16