Cardiff គ្រោងដាក់សំណើផ្ទេរខ្សែប្រយុទ្ធ KiefferMoore ជាថ្មី បន្ទាប់ពីសំណើ២,៣លានផោនត្រូវបានក្លឹបWiganបដិសេធ

        ក្លឹប Cardiff មានគម្រោង​ដាក់សំណើប្រសើរ​ជាងមុន ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ Kieffer Mooreរបស់ក្លឹបWigan បន្ទាប់ពីសំណើ​២,៣លានផោន​ត្រូវ​បានបដិសេធ​កាល​ពី​សប្តាហ៍​មុន​ ប៉ុន្តែកីឡាករវ័យ​២៧ឆ្នាំ​រូបនេះ​ត្រូវ​បាន​ដកចេញ​ពី​ក្រុម​ជម្រើស​អំឡុងពេលក្រុមWigan​ប្រកួត​ចាញ់​ក្រុម Bristol City កាល​ពីថ្ងៃ​សៅរ៍។

        Moore រក​បាន​២គ្រាប់​ក្នុងការ​បង្ហាញមុខ​១៧​ប្រកួតសម្រាប់ក្លឹប​នៅ​ក្របខណ្ឌ​ Championship នៅរដូវកាល​នេះ ប៉ុន្តែ​មិន​បានលេង​ឲ្យ​ក្រុម Wiganជា​ងមួយខែមកហើយ។កីឡាករ​សញ្ជាតិ​វ៉េល​រូបនេះ​រកបាន​២គ្រាប់ក្នុងការ​បង្ហាញមុខ​៥លើក​សម្រាប់ប្រទេសរបស់ខ្លួនចាប់តាំងពី​បង្ហាញមុខ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន៕

adverise with khmeread