Inter Miami ព្រមព្រៀងលក្ខខណ្ឌជាមួយកីឡាករ Lewis Morgan របស់ក្លឹប Celtic

        គេជឿថា ក្លឹប Inter Miami នៅ​ក្របខណ្ឌ MLS បាន​ព្រមព្រៀង​លក្ខខណ្ឌជាមួយខ្សែបម្រើ​ស្លាបLewis Morgan ដែលមាន​កិច្ច​ព្រមព្រៀង​ផ្ទេរ​តម្លៃ ៣០០.០០០​ផោន​។

        កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​ ​ធ្លាប់លេង​ខ្ចីជើង​នៅ​ក្លឹប St Mirren និង​ក្លឹប Sunderland នៅប៉ុន្មាន​រដូវកាល​ចុងក្រោយ​នេះដោយបាន​បង្ហាញមុ​ខ​១៨​លើក​ក្នុង​យុទ្ធនាការនៅរដូវកាល​នេះនិង​រកបាន​២គ្រាប់​។

        ក្រុម Inter Miamiរបស់​អតីតវីរ:បុរសបាល់ទាត់លោក David Beckham ត្រូវ​បាន​បង្វឹក​ដោយ​លោក​ Diego Alonso វ័យ​៤៤​ឆ្នាំ​នឹង​ត្រូវ​ប្រឈមមុ​ខ​ជាមួយ​ក្រុមក្រុម FC Dallas នៅ​ថ្ងៃទី​២២​ខែកុម្ភៈ ក្នុងជំនួប​ដំបូង​របស់ខ្លួន​ ហើយ​សង្ឃឹម​ថា Lewisនឹង​មាន​វត្តមា​ន​នៅពេលនោះ៕

adverise with khmeread