Chelsea កំណត់តម្លៃ៤៥លានផោនសម្រាប់ខ្សែប្រយុទ្ធ MichyBatshuayiខណ: Crystal Palace និង Aston Villa ចាប់អារម្មណ៍

        ក្លឹប​តោខៀវ Chelsea ​ទាមទា​តម្លៃ​ផ្ទេរ៤៥លានផោន​សម្រាប់​ខ្សែប្រយុទ្ធ​ MichyBatshuayiស្របពេល​មាន​ក្លឹប​ជា​ច្រើន​ចាប់អារម្មណ៍​និង​កំពុង​ពិចារណាដាក់សំណើ​ផ្ទេរនៅ​ខែមករា​នេះ។

        ការ​កំណត់​តម្លៃ​ផ្ទេរ​ដ៏ច្រើននេះបាន​ដាក់សម្ពាធ​ទៅ​លើ​ក្លឹប​ Aston Villa និង​ក្លឹប Crystal Palace ដែល​ចង់បាន​ខ្សែប្រយុទ្ធ​រូប។​Batshuayiដែលនៅសល់កិច្ចសន្យារយ:ពេល១៨ខែទៀតនោះ មិនសូវ​មាន​ឱកាស​បង្ហាញ​មុខ​ទេ​នៅ​រដូវកាល​នេះ ហើយ​ស្ថិតនៅលេខរៀងបន្ទាប់ពី​ខ្សែប្រយុទ្ធ Tammy Abraham ។

តាម​កាសែត Th Sun បាន​រាយការណ៍​ថា ក្លឹប​ Chelsea ​ទាម​ទារ​៤៥លានផោន​សម្រាប់​ខ្សែប្រយុទ្ធ​ ដែល​ពួកគេ​បានផ្ទេរមកក្នុង៣៣​លានផោន​ពី​ក្លឹប Marseille កាល​ពីឆ្នាំ​២០១៦។

        គ្រូបង្វឹកលោក Frank Lampard មានភាព​ស្ទាក់ស្ទើរ​មិនចង់​ឲ្យ​កីឡាករវ័យ​២៦​ឆ្នាំ​រូបនេះ​លេង​ក្នុង​កិច្ច​សន្យា​ខ្ចីជើង​ជា​ថ្មីទៀតនោះទេ ប៉ុន្តែចង់បាន​ការផ្ទេរជា​អចិន្ត្រៃយ៍​។ ក្រៅពីក្លឹបនៅក្របខណ្ឌ EPL ទាំងពីក៏នៅមានក្លឹប Roma ផងដែរដែលចាប់អារម្មណ៍នឹងBatshuayi៕

adverise with khmeread