មហាសេដ្ឋីជប៉ុនអាយុ ៤៤ ឆ្នាំប្រកាសស្វែងរកមិត្តស្រីដើម្បីជិះយានអវកាសជុំវិញឋានព្រះចន្ទ៦ថ្ងៃជាមួយគាត់តាមរយៈយានរបស់ SpaceX

មហាសេដ្ឋីជនជាតិជប៉ុនម្នាក់កំពុងស្វែងរកមិត្តស្រី "ដែលមានបំណងចង់បានសន្តិភាពពិភពលោក" ដើម្បីធ្វើដំណើរកម្សាន្តជាមួយគាត់នៅជុំវិញព្រះចន្ទក្នុងឆ្នាំ ២០២៣ ។

លោក Yusaku Maezawa អាយុ ៤៤ ឆ្នាំកំពុងស្វែងរកដៃគូស្នេហាថ្មី ដែលមានអាយុជាង ២០ ឆ្នាំ ដើម្បីចូលរួមជាមួយគាត់ក្នុងដំណើរផ្សងព្រេងក្រៅភព ដែលនឹងក្លាយជាប្រធានបទនៃឯកសារវីដេអូថ្មីមួយ។

ស្ត្រីដែលមានសំណាងត្រូវតែ "ចាប់អារម្មណ៍ក្នុងការចូលទៅក្នុងអវកាសនិងអាចចូលរួមក្នុងត្រៀមលក្ខណៈសម្រាប់វា"។

Maezawa ដែលបានលក់ក្រុមហ៊ុនលក់រាយម៉ាកយីហោសម្លៀកបំពាក់ Zozo Inc ឱ្យទៅក្រុមហ៊ុន SoftBank Group Corp កំពុងស្វែងរកស្ត្រីនៅលីវសម្រាប់កម្មវិធីអវកាសនេះ ដែលនឹងត្រូវបានបង្ហាញនៅលើទូរទស្សន៍អនឡាញ AbemaTV។

សហគ្រិនរូបនេះបានសារភាពថា "អារម្មណ៍នៃភាពឯកកោនិងភាពទទេស្អាត" បានចាប់ផ្តើម "បក់បោកមកលើគាត់" នៅលើគេហទំព័រដែលគាត់បានចាប់ផ្តើមដាក់ពាក្យសុំ"។

Maezawa បានបន្ថែមទៀតថា "ខ្ញុំចង់ស្វែងរកដៃគូជីវិត។ ជាមួយដៃគូអនាគតរបស់ខ្ញុំ ខ្ញុំចង់ស្រែករកក្តីស្រឡាញ់និងសន្តិភាពរបស់យើងពីទីអវកាស"។

អ្នកជំនួញរូបនេះនឹងហោះហើរជុំវិញព្រះចន្ទនៅឆ្នាំ ២០២៣ ក្នុងនាមជាអ្នកដំណើរឯកជនដំបូងជាមួយយាន SpaceX របស់លោក Elon Musk៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16