តារាសម្តែងកូនកាត់ កញ្ញា ម៉ៃយ៉ា ទទួលបានតំណែងថ្មីក្នុងឆ្នាំ២០២០

    ភ្នំពេញ៖គ្រាន់តែចូលមកដល់ ឆ្នាំថ្មីភ្លាម តារាសម្តែងកូនកាត់ កញ្ញា ម៉ៃយ៉ា​ ទទួលបានការងារថ្មី ក្លាយជាអ្នកតំណាងផលិតផល សាប៊ូកក់សក់ ខូឡាទីន ដែលមានដើមកំណើតមកពីប្រទេស អ៊ីតាលី។ គ្រាដែលកញ្ញា បានប្រើប្រាស់សាប៊ូនេះ និងបានដឹងពីលទ្ធផលល្អគួជាទីគាប់ចិត្ត។ 

    កញ្ញាបានប្រាប់ថា នេះជាអារម្មណ៍ពិតដែលកញ្ញា បានប្រើសាប៊ូទទួលបានគុណភាពល្អ ព្រោះកន្លងមកនាងបានប្រើប្រាស់ផលិតផលជាច្រើន មកហើយ មិនធ្លាប់សាប៊ូ ដែលមានគុណភាពល្អ និងតំលៃសមរម្យបែបនេះទេ ពោលគឺល្អទាំងគុណភាព និងប្រសិទ្ធភាពខ្ពស់ ។ 

    តារាសម្ដែង ម៉ៃយ៉ា បានថ្លែងឲ្យដឹង នៅក្នុងពិធីប្រកាសជាអ្នកតំណាងផលិតផល នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នេះថា នាងពិតជាសប្បាយចិត្ត នៅពេលដែលក្រុមហ៊ុនចាប់អារម្មណ៍លើរូបនាង ហើយយកនាងធ្វើជាអ្នកតំណាង។ ជាការពិតសុខភាព និងសម្រស់ គឺជាអ្វីដែលស្ត្រីគ្រប់រូបត្រូវការ ហើយនាងគឺជាមនុស្សស្រឡាញ់សក់បំផុត មុននឹងបានសក់ប្រវែងនេះ គឺនាងប្រឹងប្រែងថែរក្សា និងប្រើផលិតផលល្អៗជាច្រើន។

ម៉ៃយ៉ា បន្ថែមថា សម្រាប់កិច្ចសន្យា ជាអ្នកតំណាងផលិតផលខាងលើនេះ គឺមានរយៈពេលមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំក្រោយៗទៀត នាងនឹងពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុន ដើម្បីបន្ត ឬបញ្ចប់។​ អ្វីដែលនាងទទួលបាន ពីការងារនេះ គឺមិនបានប៉ះពាល់ដល់អាជីពសិល្បៈរបស់នាងឡើយ ទោះបីជាមមាញឹកខ្លាំង ក្នុងរដូវនេះក្ដី។

ម៉ៃយ៉ា និយាយថា «នេះក៏ជាបទពិសោធន៍ដ៏ពិសេសមួយ សំរាប់រូប​ខ្ញុំផ្ទាល់ ដែល​ខ្ញុំមានឱកាសមកចែ​ករំលែក ពីបទពិសោធន៍នៃការប្រើប្រាស់ផ្ទាល់ និងលទ្ធផលដែល​ខ្ញុំទទួលបាន តាំងពីមុន និងក្រោយពេលដែលខ្ញុំទទួលបានការងារ ជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់សាប៊ូ កូឡាទីន​»។​

    ចំណែកអ្នកស្រី តែ ស៊ូអេង អគ្គនាយិការក្រុមហ៊ុន ធីអអ៊ី បានថ្លែងថា​ «មូលហេតុដែលអ្នកស្រីជ្រើសរើសកញ្ញា ​ម៉ៃយ៉ា ធ្វើជាអ្នកតំណាង គឺដោយសារតែអ្នកស្រីមើលឃើញពីសមត្ថភាព គួបផ្សំជាមួយនឹងសម្រស់ដ៏ស្រស់របស់នាង ពោលគឺស័ក្តិសមជាមួយនឹងផលិតផលសាប៊ូកក់សក់នេះតែម្ដង។ សមិទ្ធផលដ៏អស្ចារ្យលើសពីការរំពឹងទុករបស់នាង​ គឺបានកើតឡើង ដោយសារតែនាង​ ​បានធ្វើការសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់បំផុត មុននឹងសម្រេចចិត្តនាំចូលផ្តាច់មុខនូវផលិតផលកក់ក់ និងព្យាបាលគ្រប់បញ្ហាស្បែកក្បាល និងសរសៃសក់ ដែលជារូបមន្តឥតខ្ចោះ»​៕

adverise with khmeread