Brussels large

ផែន​ទីនេះ​បង្ហាញ​ពី​ប្រទេស​ដែល​ងាយ​រង​ការវាយប្រហារ​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក​

    ​ប្រទេស​បែលហ្ស៊ិក​គឺជា​ប្រទេសមួយ​ក្នុងប្រទេស​ចំណោម​៤០​នៅ​ជុំវិញ​ពិភពលោក​ដែល​រង​ការគំរាមកំហែង​ភេរវកម្ម​ខ្ពស់បំផុត នេះ​បើតាម​ការវាយតម្លៃ​ដោយ​ការិយាល័យ​ក្រសួងការបរទេស​អង់គ្លេស​។​

​    ​ក្នុង​ផែនទី​បានបង្ហាញ​ពី​ថា ប្រទេស​ទាំងឡាយ​ដែលមាន​ពណ៌​ក្រហម​ឌិ​ត​គឺ​មានការ​គម្រាម​គំហែង​ខ្ពស់​ពី​សំណាក់​ភេរ​វករ​។ ចំណែក​ក្នុង​ផែនទី​ពណ៌​ក្រហម​ស្រាល​គឺ​មានការ​គម្រាម​ធម្មតា និង​ពណ៌​លឿង​មានការ​គម្រាម​គំហែង​ទាប​។​

​    ​ប្រទេស​ទាំងនេះ​មាន​អត្រា​គំរាមកំហែង​ភេរវកម្ម​ខ្ពស់​ជា​យូរណាស់​មកហើយ ពោលគឺ​មុនពេល​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​និង​ព្រលានយន្តហោះ​នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​ទៅទៀត​។​

​    ​វេ​ប​សាយ​ការិយាល័យ​ការបរទេស​នេះ​បានសរសេរថា "​នៅទីនេះ (​អង់គ្លេស​) មានការ​គំរាមកំហែង​ខ្ពស់​ពី​សំណាក់​ភេរ​វករ​។ ការវាយប្រហារ​អាច​នឹង​គ្មាន​ការរើសអើង ក្នុងនោះ​រួមមាន​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ មជ្ឈមណ្ឌល​ដឹកជញ្ជូន និង​ទីកន្លែង​ផ្សេងៗ​ទៀត ដែល​ពួក​បរទេស​ចូល​ទស្សនា​។ ទីក្រុង​ព្រុ​ច​សែ​ល​ជា​កន្លែង​ប្រមូលផ្តុំ​នៃ​ស្ថាប័ន​អន្តរជាតិ​សំខាន់ៗ (​អង្គការ EU និង NATO) ហើយ​អគារ​រដ្ឋាភិបាល និង​ស្ថានទូត​អឺរ៉ុប​ច្រើន​ទៀត​គឺជា​ទីតាំង​រសើប​ជាងគេ​បំផុត​"៕

អ្នកនឹងចូលចិត្ត

មតិយោបល់