បែកធ្លាយរូបថតទូរស័ព្ទបន្ទាប់របស់ Samsung មានឈ្មោះថា Galaxy S20 មានកាមេរ៉ាក្រោយ៤គ្រាប់ ដែលរូបនោះដាក់ហាមថត និងលេចធ្លាយរូបភាព

បែកធ្លាយរូបភាពបញ្ជាក់ថា ទូរស័ព្ទស្មាតហ្វូនបន្ទាប់របស់ Samsung នឹងមានឈ្មោះថា Galaxy S20 ដូចការរំពឹងទុកពីមុនមក។

រូបភាព Galaxy S20+ របស់ក្រុមហ៊ុនកូរ៉េខាងត្បូងក៏បង្ហាញទូរស័ព្ទនេះមានកាមេរ៉េចំនួន ៤ គ្រាប់នៅពីក្រោយខ្នងជាមួយនឹងអេក្រងសំប៉ែត និងស្តើង។

ជំនាន់ក្រោយរបស់ Galaxy ស៊េរី S លែងមានប៊ូតង់ Bixby ទៀតហើយ គឺមិនដូចជំនាន់មុននៃទូរស័ព្ទម៉ូដែលនេះនោះឡើយ។ Weinbach ដែលជាអ្នកផុសរូបភាពនេះនិយាយថា ប្រភេទអេក្រង់ទូរស័ព្ទ Galaxy S20 ជាប្រភេទ Infinity-O រាងកោងជាងមុនបន្តិច ហើយស្ទើរតែស្រដៀងនឹងទូរស័ព្ទ Pixel 2 XL របស់ Google ទៅហើយ។ ចំណែកឯកញ្ចក់ជាប្រភេទ 2.5D។

ចំណែកឯកាមេរ៉ាវិញភ្ជាប់ជាមួយនឹងប្រភេទ Lens ចំនួនបី គឺ Ultra-wide, Telephoto និង Macro។

ក្នុងរូបភាពទូរស័ព្ទនេះក៏គេកត់សម្គាល់ឃើញ ស្លាកហាមមិនឱ្យថត និងលេចធ្លាយរូបភាពទូរស័ព្ទថ្មីនេះ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16