"ទន្លេថ្ម" ជាតំបន់អស្ចារ្យបំផុតមានតែមួយគត់នៅរុស្ស៊ី តែហែលមិនបានទេ

ទស្សនីយភាពគួរឱ្យចាប់អារម្មណ៍បំផុតនៃឧទ្យាន Taganai នៅភាគខាងត្បូងនៃជួរភ្នំ Ural គឺមានទន្លេថ្ម និងផ្ទាំងថ្មធំៗ រាប់ពាន់កាត់ផ្លូវនិងព្រៃស្រល់ក្រាស់ឃ្មឹក។

ទន្លេថ្មត្រូវបានគេស្គាល់ថា ថ្មរត់ អាចរកឃើញនៅជុំវិញពិភពលោកពីភ្នំ Vitosha របស់ប៊ុលហ្គារីរហូតដល់កោះ Falkland ប៉ុន្ដែគ្មានកន្លែងណាមួយគួរឱ្យចាប់អារម្មណ៍ជាងទន្លេថ្មធំៗក្នុងតំបន់ Chelyabinsk Oblast របស់រុស្ស៊ីនោះឡើយ។ ដោយលាតសន្ធឹង ៦ គីឡូម៉ែត្រ ពីមុនមកវាមានទទឹងតែ ២០ ម៉ែត្រទេ តែក្រោយមកវាលាតសន្ធឹងរហូតមានទទឹង ២០០ ម៉ែត្រ និងកន្លែងខ្លះមានរហូតដល់ទៅ ៧០០ ម៉ែត្រ។

ទន្លេថ្មនេះត្រូវបានគេគិតថា ជាកន្លែងចាប់អារម្មណ៍បំផុតនៃឧទ្យាន Taganai និងជាកន្លែងចាប់អារម្មណ៍បំផុតរបស់រុស្ស៊ី៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត