អ្នកវិភាគថា iPhone 12 នឹងប្រើបច្ចេកវិជ្ជា mmWave 5G ដែលអ៊ីនធឺណេតនឹងលឿនដូចរន្ទះ

យោងតាមអ្នកវិភាគម្នាក់ក្នុងចំណោមអ្នកវិភាគកំពូលៗអំពីក្រុមហ៊ុន Apple បានឱ្យដឹងថា វង្សត្រកូលបន្ទាប់របស់ទូរស័ព្ទ iPhone នឹងប្រើបានជាមួយប្រព័ន្ធអ៊ីនធឺណេតល្បឿនលឿនដូចរន្ទះ mmWave 5G ។

នៅក្នុងកំណត់ត្រាស្រាវជ្រាវមួយ អ្នកវិភាគឈ្មោះ Ming Chi-Kuo ដែលតែងព្យាករណ៍អំពីចំណាត់ការសំខាន់ៗរបស់ក្រុមហ៊ុន Apple បាននិយាយថា ទោះបីនេះគឺជារបាយការណ៍សរសេរជាមុន ក៏ប៉ុន្តែក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះនឹងធ្វើឱ្យទូរស័ព្ទ iPhone 12 របស់ខ្លួនអាចប្រើបានជាមួយបច្ចេកវិជ្ជា mmWave 5G ល្បឿនលឿនកប់ស៊េរីពិតៗ។

ដូចដែលបានរាយការណ៍ដោយវេបសាយ Appleinsider លោក Chi-Kuo អ្នកវិភាគរបស់ក្រុមហ៊ុន TF Securities បានសរសេរថា "យើងជឿថា ក្រុមហ៊ុន Apple នឹងបញ្ចេញនូវទូរស័ព្ទ iPhone ស៊េរីថ្មីដែលត្រូវជាមួយប្រព័ន្ធ mmWave និងទូរស័ព្ទ iPhone ត្រូវជាមួយប្រព័ន្ធ Sub-6GHz ក្នុងពេលតែមួយនៅពាក់កណ្តាលឆ្នាំ ២០២០។

ដោយសារតែទូរស័ព្ទ iPhone 5G ត្រូវបានបែងចែកទៅជាម៉ូឌែល Sub-6GHz និង Sub-6GHz + mmWave ភាពស្មុគស្មាញនៃការអភិវឌ្ឍផលិតផលថ្មីគឺមានខ្ពស់ជាងនេះ ដែលវាក៏ផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Fuzhikang Group of NRE ផងដែរ។

យោងតាមការស្ទង់មតិចុងក្រោយរបស់យើង ការអភិវឌ្ឍទូរស័ព្ទ iPhone បច្ចេកវិជ្ជារួមគ្នា Sub-6GHz + mmWave កំពុងដំណើរការទៅមុខតាមការគ្រោងទុក ហើយគេរំពឹងថានឹងចេញលក់នៅចុងត្រីមាសទី៤នៃឆ្នាំ ២០២០ ឬដើមត្រីមាសទី ៤ នៃឆ្នាំ ២០២០"។ 

ក្រុមហ៊ុន Apple ត្រូវគេរំពឹងថានឹងធ្វើការលើទូរស័ព្ទ iPhone ថ្មីចំនួន ៧ ប្រភេទសម្រាប់ដាក់លក់នៅឆ្នាំ ២០២០ ក្នុងនោះរួមមានទាំងម៉ូដែល 4G និង 5G ម៉ូដែល iPhone 12 និង iPhone SE ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16