ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី១៤មករាឆ្នាំ២០២០ វេលាម៉ោង០១ និង៣០នាទីអធ្រាត្រ។  

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ វ័ន វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររបត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិង២-ឈ្មោះ ឌុយ សុខហួរ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររបត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ដកហូតក្រាម០២កូនថង់តូច និងម៉ូតូ០១គ្រឿង ម៉ាកគុបមូលពាក់ស្លាកលេខស្វាយរៀងB-8622 ។ 

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16