adverise with khmeread Lee

Lee Min Ho និងអ្នកគាំទ្របរិច្ចាគប្រាក់ ៥០លានវ៉ុនដល់អង្គការ UNICEF

            Lee Min Ho និងអ្នក​គាំទ្រ​របស់​ខ្លួន​បាន​បរិច្ចាគ​ប្រាក់​៥០​លាន​វ៉ុន (ប្រហែ ល ៤៣.២០០​ដុល្លារ) ដើម្បីជួយ​ដល់់កុមារដែល​មិនអាចទទួល​បាន​ទឹក​ស្អាត។

            អង្គការ UNICEF Korea បាន​ប្រកាស​កាល​ពីថ្ងៃទី​២២​ខែ​មីនា​ថា ដើម្បី​អប​អរទិវាទឹកស្អាត តារាភា​ពយន្ត​ Lee Min Ho បានចុះ​ហត្ថលេខាកិច្ច​ព្រម​ព្រៀង​រួម​ចំណែក​ក្នុង​សង្គម​ជាមួយ​នឹង​អង្គការ UNICEF ដើម្បី​ជួយ​ផ្តល់​ទឹក​ស្អាត​ដល់​កុមារ​ដែលកំពុងខ្វះខាត។ ជា​ផ្នែក​នៃកិច្ច​ព្រមព្រៀងនេះ ​Lee និង​អ្នក​គាំ​ទ្រ​បាន​បរិច្ចាគប្រាក់ ៥០​លាន​វ៉ុន​ដល់​ UNICEF

            អំណោយ​របស់​ពួកគេ​អាចប្រើ​ប្រាស់ទិញ​ថ្នាំ​បន្សុតទឹក​៦,២៥​លាន​គ្រាប់​ដែល​អាច​ជួយកុមារ ៥២០.០០០ នាក់ ប្រែក្លាយ​ទឹក​កខ្វក់​ទៅជា​ទឹកដែល​អាច​ទទួល​ទានបាននិងទប់ស្កាត់ការឆ្លង​ជំងឺ​តាមរយះទឹក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់