ឃាត់ខ្លួនជនសង្ស័យម្នាក់យកអាវុធតាមខ្លួន​និងគំរាមកំហែងកាប់អ្នកដទៃនៅក្រុងកំពង់ឆ្នាំង​

ភ្នំពេញ ៖ កម្លាំងប៉ូលិសក្រុងកំពង់ឆ្នាំង​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទយកអាវុធតាមខ្លួន​និងគំរាមកំហែងកាប់អ្នកដទៃ នៅតាមសួនច្បារសាធារណៈកាលពីយប់ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២០​ នៅចំណុចសួនដើមពោធិ៍ ស្ថិតក្នុងភូមិកណ្ដាល​ សង្កាត់កំពង់ឆ្នាំង ក្រុង-​ខេត្តកំពង់ឆ្នាំង។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ​ អ៊ន វិចិត្រ ភេទប្រុស​ អាយុ៤០ឆ្នាំ​ មានទីលំនៅភូមិកំពង់អុស​ សង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​ ពីបទយកអាវុធតាមខ្លួន​កាន់កាំបិតកកុកដងវែង​​ និងគំរាមកំហែងកាប់អ្នកដទៃ នៅតាមសួនច្បារសាធារណៈកាលពីយប់ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២០ វេលាម៉ោង៨យប់​ នៅចំណុចសួនដើមពោធិ៍ ស្ថិតក្នុងភូមិកណ្ដាល​ សង្កាត់កំពង់ឆ្នាំង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាងកាំបិត​​ ១ដើមកសាងសំណុំរឿងតាមនីតិវិធី​ ៕

adverise with khmeread