រថយន្ត​ដឹកអេស្កាវ៉ាទ័រ​ចុះចំណោតចាប់ហ្វ្រាំងមិនជាប់ក្រឡាប់ធ្លាក់ផ្លូវស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុក-ខេត្តកោះកុង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨និង២០នាទីព្រឹកបណ្តាលឱ្យស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​ម្នាក់។

ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើង​ដោយ​រថយន្ត​ដឹកអេស្កាវ៉ាទ័រ​ចុះចំណោតចាប់ហ្វ្រាំងមិនជាប់ក្រឡាប់ធ្លាក់ផ្លូវ  ដោយសារ​តែ​អេស្កាវ៉ាទ័រមាន​ទម្ងន់​ធ្ងន់​ ហើយបើកបរដោយឈ្មោះ ផាន់ សុគា ភេទប្រុស អាយុ​ ៤៣ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រងរបួសធ្ងន់ និងរួមដំណើរម្នាក់ ដែលជា​អ្នក​បើក​អេស្កាវ៉ាទ័រ​ មិនទាន់ស្គាលអត្តសញ្ញាណ បានស្លាប់នៅនឹង​កន្លែងកើតហតុ​ ។ 

ក្រោយ​ទទួល​បាន​ព័ត៌មាន​ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំតាតៃក្រោម​ បា​នចុះអន្តរាគមន៍ ជួយសង្គ្រោះជនរងគ្រោះ ទាន់ពេលវេលា​ ។ចំណែក​ឯ​សព​ជន​រងគ្រោះ​ កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​យក​ទៅ​បុណ្យ​តាម​ប្រពៃណី​ ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16